អត្ថបទពាណិជ្ជកម្ម
ការលើកកម្ពស់ស្ត្រីវ័យក្មេងនៅកម្ពុជា តាមរយៈការអប់រំ និងអក្ខរកម្មឌីជីថល
22, Mar 2022 , 5:49 pm        
រូបភាព
ការចូលរួមចំណែក និងការគាំទ្របន្ថែមនាពេលអនាគត ដែលនឹងជួយលើកកម្ពស់ស្ត្រីវ័យក្មេងនៅកម្ពុជា តាមរយៈការអប់រំ និងអក្ខរកម្មឌីជីថល
ភ្នំពេញ៖ គ្រួសារលោកស្រី Elizabeth Ross Johnson មានសេចក្តីសោមនស្សរីករាយ ក្នុងការបរិច្ចាគមូលនិធិ ចំនួន ១០០ ០០០ ដុល្លារ អាម៉េរិក និងជំនួយហិរញ្ញវត្ថុនាពេលអនាគត ដល់មូលនិធិហាប់ស្វែ (Harpswell Foundation) នៅកម្ពុជា ដែលគាំទ្រស្ត្រីវ័យក្មេង នៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងជំនាញភាពជាអ្នកដឹកនាំ ការអប់រំ និងបណ្តាញគាំទ្រ។
 
មូលនិធិហាប់ស្វែ (Harpswell Foundation) មានអន្តេវាសិកដ្ឋាន ចំនួនពីរ ក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជាបន្ទប់ស្នាក់នៅ ក្រុមប្រឹក្សាភិបាល និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ទៅកាន់ស្ត្រីវ័យក្មេង រហូតដល់ ៨០ រូប អំឡុងពេលដែលពួកគេរៀននៅសាកលវិទ្យាល័យ និងកម្មវិធីសិក្សាគ្រឹះមូលដ្ឋាន ក្រោមមូលនិធិ ដែលរួមមាន ការត្រិះរិះពិចារណា សំណេរវិភាគ ការជជែកដេញដោល ការចូលរួមការងារសង្គមក្នុងនាមជាពលរដ្ឋ ព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន កុំព្យូទ័រ មេរៀនភាសាអង់គ្លេស និងបារាំង។ ស្ត្រីវ័យក្មេងប្រមាណជាង ២០០ នាក់ បានបញ្ចប់ការសិក្សាពី ហាប់ស្វែ (Harpswell) ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងមានកិត្តិនាមនៅក្នុងប្រទេសកម្ពុជា ឬ ខណៈពេលកំពុងសិក្សានៅបរទេស។


 
“លោកស្រី Johnson ជាអ្នកគាំទ្រ និងចូលរួមរាល់គំនិតផ្តួចផ្តើមក្នុងវិស័យអប់រំ ការជួយការងារសង្គម និងកម្មវិធីនានា សម្រាប់កុមារ និងស្ត្រីវ័យក្មេង។ លោកស្រីបានធ្វើដំណើរជុំវិញពិភពលោក ជួយការងារមនុស្សធម៌ជាច្រើន លុះពេលបានមកដល់ប្រទេសកម្ពុជា លោកស្រីក៏បានលង់ស្រលាញ់ប្រជាជនកម្ពុជា និងប្រទេសមួយនេះផងដែរ។ ដើម្បីជាការបង្ហាញពីទឹកចិត្ត និងសេចក្តីស្រឡាញ់របស់លោកស្រី ចំពោះប្រទេសកម្ពុជា កូនទាំង ប្រាំ រូប របស់លោកស្រី បានបន្តនូវកេរដំណែលរបស់លោកស្រី ជាមួយនឹងការបរិច្ចាគសប្បុរសធម៌នេះ មកកាន់មូលនិធិហាប់ស្វែ (Harpswell Foundation)”។ ប្រសាសន៍របស់ Kara Heide តំណាងមួយរូបនៃគ្រួសារ Johnson ។ 
 
ការបរិច្ចាគរបស់គ្រួសារ Johnson នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ភ្លាមៗ ក្នុងផ្នែកសំខាន់ៗមួយចំនួន រួមមាន៖ 
 
- ការរ៉ាប់រងពាក់កណ្តាលក្នុងការចំណាយ សម្រាប់និស្សិតថ្មីក្នុងឆ្នាំ ២០២៥ ខណៈពេលដែលបង្កើនប្រសិទ្ធភាពរបស់កម្មវិធី ក្នុងការសម្រួលថ្លៃសិក្សា ដល់និស្សិតទាំងឡាយ នៃឆ្នាំសិក្សាណាមួយដែលត្រូវការជំនួយបំផុត។ 
- ជំនួយក្នុងការបន្តធ្វើទំនើបកម្មបន្ថែមទៀត ទៅដល់បច្ចេកវិទ្យារបស់អន្តេវាសិកដ្ឋាន។
- ការបង្កើតកម្មវិធីអក្ខរកម្មបច្ចេកវិទ្យា ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្រោមមូលនិធិ។  
- គាំទ្រដល់ការកម្មវិធីក្រោយថ្នាក់ឧត្តមសិក្សាចំនួនពីរ – កម្មវិធីគាំទ្រអតីតនិស្សិត រួមមាន ផ្ទះអតីតនិស្សិត និងសកម្មភាពអតីតនិស្សិត (the alumnae support program’s Alumnae House and alumnae activities) និង កម្មវិធី Harpswell US Fellows។
 
“ការទទួលបានការអប់រំ អាចផ្លាស់ប្តូរគន្លងជីវិតរបស់មនុស្សបាន ឱ្យឆ្លងផុតពីភាពក្រីក្រ ទៅកាន់ភាពជោគជ័យ និងការរីកចម្រើន”។ នេះជាប្រសាសន៍របស់ Lily Johnsonដែលបានបន្តទៀតថា៖ “វាជាកិត្តិយសសម្រាប់គ្រួសាររបស់យើងខ្ញុំ ក្នុងការផ្តល់មូលនិធិសម្រាប់ស្ត្រីវ័យក្មេង ដែលមានភាពឧស្សាហ៍ព្យាយាម និងការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរសហគមន៍ និងប្រទេសរបស់ពួកគេ ដោយចួលរួមការងារសង្គមផ្សេងៗ ព្រមទាំងការចាប់ដៃគូរបស់យើង ជាមួយមូលនិធិហាប់ស្វែ (Harpswell Foundation) ដែលជាមធ្យោបាយ ក្នុងការជួយគាំទ្រដល់អនាគតស្ត្រី នៅក្នុងប្រទេសកម្ពុជា”។
 
“ហាប់ស្វែ (Harpswell) ទទួលបានការបំផុសគំនិត បន្ទាប់ពីបានឃើញការប្តេជ្ញាចិត្តជាច្រើនឆ្នាំ របស់លោកស្រី Elizabeth Ross Johnson និងក្រុមគ្រួសាររបស់លោកស្រី ដែលមានដល់កុមារកម្ពុជា និងមានការដឹងគុណ ចំពោះអំណោយរបស់គ្រួសារ Johnson ក្រៃលែង ហើយប្តេជ្ញាថា នឹងនៅបន្តប្រពៃណីនេះតទៅ”។ លោកវេជ្ជបណ្ឌិត Alan Lightman ដែលជាស្ថាបនិកហាប់ស្វែ (Harpswell)  បានមានប្រសាសន៍ថា៖ "ពួកយើងពិតជារំភើបណាស់ ចំពោះភាពជាដៃគូនេះ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ និងឱកាសសម្រាប់និស្សិតស្រីរបស់ ហាប់ស្វែ (Harpswell) ទាំងអស់ នៅពេលដែលពួកគេចាប់ផ្តើមដំណើរនៃភាពជាអ្នកដឹកនាំរបស់ពួកគេ។"
 


តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការងារសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា លោកស្រី Elizabeth Ross Johnson និងក្រុមគ្រួសារបាន និងកំពុងវិនិយោគលើការអប់រំ និងសុខុមាលភាព របស់កុមារកម្ពុជា អស់រយៈពេលជាង ១៩ ឆ្នាំមកហើយ ក្រោមកម្មវិធីដូចជា សុវណ្ណកុមារ និងអាហារូបករណ៍ Elizabeth Ross Johnson។ គ្រួសារ Johnson ជឿជាក់យ៉ាងមុតមាំថា ការអប់រំគឺជាកត្តាដ៏សំខាន់ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសារ សហគមន៍ ប្រទេសកម្ពុជា និងពិភពលោក។
 
 
​អំពីអង្គការសុវណ្ណកុមារ
អង្គការសុវណ្ណកុមារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល នៅប្រទេសកម្ពុជា។ បេសកកម្មរបស់អង្គការសុវណ្ណកុមារ គឺបង្កើតបរិស្ថានមួយ ដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។
 
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងអង្គការសុវណ្ណកុមារ តាមរយៈ៖ 
អ៊ីមែល: [email protected]

 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 NGO Sovan Komar
© រក្សាសិទ្ធិដោយ thmeythmey.com