អត្ថបទពាណិជ្ជកម្ម
មូលនិធិព្រីនស៍ ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១
23, Mar 2022 , 3:38 pm        
រូបភាព
មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group)បាន​​ចេញផ្សាយ​របាយការណ៍​វាយតម្លៃប្រចាំ​ឆ្នាំរបស់​ខ្លួន លើសកម្មភាព ក៏​ដូចជា​សមិទ្ធផល​នៃការ​វិនិយោគ​ ដែល​មាន​តម្លៃជាង ៤,៥លានដុល្លារ លើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍។
 
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២៖ មូលនិធិព្រីនស៍ (Prince Foundation) ​ដែលជាមូលនិធិសប្បុរសធម៌ ​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេ និង​រីកចម្រើន​បំផុត នៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះ បាន​បង្ហាញពី ​គំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្ម ខិតទៅជិតគោលដៅ​អភិវឌ្ឍន៍​ជាតិរបស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារ ត្រូវបានបែងចែកជាចម្បង លើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់​ត្រូវ​បាន​ ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំ និងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្ត​ទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បាន​បរិច្ចាគទឹកប្រាក់ ៣ លាន​ដុល្លារ​ ក្នុង​ចូល​រួម​ចំណែក​​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺរាតត្បាតក្នុង​ប្រទេស​ឡាវ ដើម្បី​​ជួយ​ឲ្យ​ប្រទេស​នេះ​ ទទួល​បាន​វ៉ាក់សាំងចំនួន​មួយ​លាន​ដូស។​
 
លោក ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុម​ហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​មាន​ប្រសាសន៍​ថា​៖ «ដោយសារយើង​  ធ្លាប់បានទទួល​នូវ​ភាព​ជោគជ័យ ពីការ​អនុវត្ត​​វិធីសាស្រ្តយុទ្ធសាស្ត្រនៃ​ការវិនិយោគ លើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថា វិធីសាស្រ្តស្រដៀងគ្នានេះរបស់មូលនិធិ នឹងផ្តល់ផលល្អជាច្រើនបន្ថែម​ទៀត​ សម្រាប់ប្រទេសកម្ពុជា»។
 
របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិ ឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និង​ការវិនិយោគ​តម្រង់​ទិសថ្មីរបស់ខ្លួនឡើងវិញ នៅឆ្នាំ ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីមួយ គឺ «រួមគ្នាកសាងអនាគត​កាន់តែប្រសើរសម្រាប់កម្ពុជា»។
 
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញ​ក្នុង​របាយការណ៍ រួមមានកាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ ដែល​ធ្វើការ​ជាមួយ​កុមារប្រឈមនឹងហានិភ័យ។ ការប្តេជ្ញា​​មួយ​ទៀត របស់​មូលនិធិព្រីនស៍ ​​ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មាន​ភាព​ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា​ដែរ តាម​រយៈ​​ការគាំទ្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លី មុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ មូលនិធិ ត្រូវបានផ្តោតជាសំខាន់លើការបង្កើតផលវិជ្ជមាន​រយៈពេលវែង តាម​រយៈ​គម្រោងផ្សេងៗរបស់ខ្លួន។
 


លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បាន​ឲ្យ​ដឹង​ថា៖«ក្នុងភាពជាដៃគូ​នាពេល​អនាគត យើងនឹងស្វែងរកអង្គការមិនមែនរដ្ឋាភិបាលដែលមានភាពជាក់លាក់ មាននិរន្តរភាព និងជាអង្គការដែលមានការអនុវត្ត​ផ្ទាល់ ដែល​យើងជឿជាក់ថា វានឹងបង្កើននូវតម្លៃសង្គមនៃការវិនិយោគរបស់យើង ឲ្យ​កាន់​តែប្រសើរថែម​ទៀត​»។
 
ដូចបានគូសបញ្ជាក់ផងដែរនៅក្នុងរបាយការណ៍នេះ មូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ ពី​កម្មវិធីគំនិតផ្តួចផ្តើម​ទាក់ទងនឹង​ជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញ​ម្តង។ អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន ហ្ស៊ី(Chen Zhi)ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា រយៈពេល៧ឆ្នាំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុង​ការ​ផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤០០ នាក់ ដើម្បីសិក្សានៅតាមសកលវិទ្យាល័យដ៏ល្បីល្បាញ ក្នុងស្រុក។
 
របាយការណ៍ប្រចាំឆ្នាំ ក៏បានសបង្ហាញឲ្យឃើញ ពីការប្ដេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ ចំពោះប្រជាជនកម្ពុជា ដោយប្រកាន់​យកវិធី​សាស្រ្ត​ភាពជាដៃគូពហុភាគីជាយុទ្ធសាស្រ្ត ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ ក្នុងរយៈពេល៦ឆ្នាំ    កន្លងមក មូលនិធិព្រីនស៍​បានបរិច្ចាគទឹកប្រាក់​ជាង​ ១៤ លានដុល្លារ ដែលបាន​ជួយ​ទៅ​ដល់​ប្រជាជនកម្ពុជា ជាងកន្លះលាននាក់។ 
 
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖  មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។ ​ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ​មូលនិធិ​នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»៕
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com