អត្ថបទពាណិជ្ជកម្ម
រថយន្តស៊េរីទំនើប The New Jaguar F-PACE ២០២២ មកដល់កម្ពុជា អមជាមួយបច្ចេកវិទ្យាទំនើបៗ
24, Mar 2022 , 11:21 am        
រូបភាព
 រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានរៀបចំ «ពិធីសម្ពោធជាផ្លូវការរថយន្តសេ៊រីទំនើប The New Jaguar F-PACE » សេរីឆ្នាំ ២០២២ នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅអគារតាំងបង្ហាញ Jaguar ដែលកម្មវិធីនេះធ្វើឡើង ដើម្បីជាការស្វាគមន៍នូវការបើកលក់ជាផ្លូវការនៃរថយន្តដ៏ទំនើបប្រណិត Jaguar F-PACE សេរីចុងក្រោយបង្អស់ ឆ្នាំ២០២២ មកកាន់ប្រទេសកម្ពុជា។ 
 
(វីដេអូ) https://youtu.be/-hDPrniQRR8
 
រថយន្តដ៏ទំនើប Jaguar F-PACE សេ៊រីឆ្នាំ២០២២ ជាប្រភេទរថយន្ត SUV និង ស្ព័រ ដែលមានល្បឿនលឿនអនុភាពនៃការបើកបរបានគ្រប់ទីកន្លែងនិងគ្រប់ស្ថានភាពផ្លូវសាកសមបំផុតសម្រាប់គ្រួសារគ្រប់ទំហំ។ Jaguar F-PACE សេរីឆ្នាំ ២០២២ ត្រូវបានរចនាឡើងប្រកបដោយប្រណិតភាព ទាន់សម័យ ដែលចង្កៀងខាងមុខមានរាងជាអក្សរ J ធ្វើឲ្យមានភាពលេចធ្លោ និងទាក់ទាញ ហើយផ្ដល់នូវគុណភាពបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្អ។ រីឯ ចង្កៀងខាងក្រោយវិញ ត្រូវបានបំពាក់ដោយ ALL-LED LIGHTING ដែលងាយស្រួលផ្តល់សញ្ញាដល់អ្នកបើកខាងក្រោយបានឃើញ។ 
  



ចំពោះការរចនានៃគ្រឿងបរិក្ខារខាងក្នុងវិញ រថយន្តដ៏ទំនើបសេរីចុងក្រោយនេះ ត្រូវបានរៀបចំនិងបំពាក់ដោយគ្រឿងបរិក្ខាដ៏ទំនើបនិងឆ្លាតវៃ ប្រកបដោយភាពស៊ីវិល័យនិងបច្ចេកវិទ្យាទំនើបៗ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរ និងសុវត្ថិភាព។ 
 
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ «រថយន្ត The New Jaguar F-PACE 2022 ជារថយន្តទំនើបប្រភេទ SUVខ្នាតមធ្យមដែលមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក។ ហើយ ខ្ញុំពិតជាមានមោទនភាពណាស់ដែល RMA Cambodia បាននាំចូលរថយន្តនេះ ចូលមកកាន់ប្រទេសកម្ពុជា  ដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងការប្រើប្រាស់រថយន្តដែលមានគុណភាពខ្ពស់ រឹងមាំជាមួយបច្ចេកវិជ្ជាទំនើបបំផុតទាំងក្នុង និងក្រៅរថយន្ត។  លើសពីនេះ យើងគ្រោងនឹងនាំចូលរថយន្តជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន»។ 
 


លោកបានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់ថាអតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មី និងរីករាយជាមួយនឹងការប្រើប្រាស់រថយន្តទំនើប The New Jaguar F-PACE 2022 ដែលផ្តល់ការការពារពិសេស និងបច្ចេកវិជ្ជាចុងក្រោយរបស់ក្រុមហ៊ុន JLR Cambodia»។
 

អំពី Jaguar Land Rover Cambodia៖
 
រថយន្ដ Jaguar គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
 
 


 
 

© រក្សាសិទ្ធិដោយ thmeythmey.com