អត្ថបទពាណិជ្ជកម្ម
KHiM SOK HENG Mobile APP ផ្តល់មេរៀនដល់យុវជន និងអ្នកប្រកបអាជីវកម្មកាន់តែទូ លំទូលាយ
24, Mar 2022 , 3:18 pm        
រូបភាព
 កម្មវិធីលើទូរស័ព្ទដៃ (Application) ដែលមានឈ្មោះថា «KHiM SOK HENG» ដែលបង្កើតឡើងដោយក្រុមការងារ របស់លោកគ្រូ ឃីម សុខហង បានធ្វើបច្ចុប្បន្នភាពបន្ថែម និងបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ កម្មវិធីនេះបង្កើតឡើងក្នុងបំណង ឱ្យយុវជនរបស់យើងទទួលបានចំណេះដឹងបន្ថែម កាន់តែងាយស្រួល រហ័ស និងមិនចំណាយលុយច្រើន ដើម្បីសិក្សាខាងក្រៅ។ កម្មវិធីនេះ ត្រូវបានទាញយកទៅប្រើប្រាស់រហូតដល់ជាង២០ម៉ឺន។ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងជាង២០ម៉ឺននេះ រួមមានទាំងនិស្សិត ព្រះសង្ឃ និងអ្នកជំនួញជាដើម។
 


ក្នុងកម្មវិធីលើទូរស័ព្ទដៃនេះ មានមាតិកាជាច្រើន ដែលសមស្របនឹងស្ថានភាពជាក់ស្តែង របស់អ្នកប្រើប្រាស់ ដែលមានដូចជាវីដេអូលើកទឹកចិត្ត និងតម្រង់ទិសដល់យុវជន ប្រកបមុខរបរតូច-ធំ ឬកំពុងតែចាប់ផ្ដើម និងកំពុងគិតគូចង់បង្កើតមុខរបរដោយខ្លួនឯង ឬចាប់ផ្ដើមវិនិយោគ បង្រៀនផ្ទាល់ដោយលោកគ្រូ ឃីម សុខហេង និងលោកគ្រូ អ្នកគ្រូ គ្រប់ជំនាញផ្សេងៗទៀត។ 
 


មាតិកាជាច្រើនបន្ថែមទៀត ដែលមាននៅក្នុងកម្មវិធី របស់លោកគ្រូ ឃីម សុខហេង ដែលមានទាំងវីដេអូ សៀវភៅខ្លីៗជាដើម។ លោកអ្នកអាចចុចទីនេះ«KHiM SOK HENG» បានទាំងប្រព័ន្ធiOS និង Android ផងដែរ៕
 










(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com