អត្ថបទពាណិជ្ជកម្ម
តោះចូលរួមកម្មវិធីទស្សនកិច្ចសិក្សាសាលាACE (ACE Open Day) ដើម្បីស្វែងយល់ពីជម្រើស សិក្សាភាសាអង់គ្លេសគ្រប់កម្រិតនៅសាលាអេស៊ីអ៊ី
24, Mar 2022 , 4:38 pm        
រូបភាព
សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day សម្រាប់វគ្គសិក្សាថ្មី រយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃសុក្រ ទី២៥ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង៥រសៀល នៅគ្រប់ទីតាំងទាំង៦ របស់សាលាអេស៊ីអ៊ី (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក ទីតាំងចាក់អង្រែ និងទីតាំងសៀមរាប) ឬអាចចូលរួមតាមប្រព័ន្ធអេឡិចត្រូនិក ហើយកម្មវិធី ACE Open Day ទទួលស្វាគមន៍សាធារណជន ឱ្យចូលរួមដោយឥតគិតថ្លៃ។
 
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ជាស្ថាប័នឈានមុខគេ ក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៏។ សាលាអេស៊ីអ៊ី ផ្តល់នូវជម្រើសសិក្សាសម្បូរបែប សមស្របទៅតាមតម្រូវការ និងមានបន្ទប់សិក្សាបំពាក់ដោយសម្ភារបរិក្ខារទំនើបៗ។ ជារៀងរាល់វគ្គសិក្សា សិស្សប្រមាណ ២៥០០០នាក់ ចុះឈ្មោះចូលរៀននៅសាខាទាំង៦ របស់សាលាអេស៊ីអ៊ី។ សាលាអេស៊ីអ៊ី ផ្ដល់ជូននូវការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស ភាសាអង់គ្លេសសម្រាប់និស្សិត និងអ្នកអាជីព និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។


 
នៅរៀងរាល់វគ្គសិក្សានីមួយៗ សាលាអេស៊ីអ៊ី តែងតែរៀបចំកម្មវិធី ACE Open Day  ដើម្បីផ្ដល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនទាំងឡាយ បានស្វែងយល់ឲ្យកាន់តែច្បាស់ពីជម្រើសសិក្សាភាសាអង់គ្លេសគ្រប់កម្រិត និងអត្ថប្រយោជន៏ផ្សេងៗ ដែលសាលាអេស៊ីអ៊ី ផ្តល់ជូន មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សា។ អ្នកចូលរួមក៏មានឱកាសសាកល្បងនូវគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដែលមាននៅគ្រប់សាខារបស់សាលាអេស៊ីអ៊ី ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស។ 
 

 
សិស្ស និស្សិត និងអាណាព្យាបាល ដែលចូលរួមនឹងមានឱកាសស្វែងយល់ពីសាលា អេស៊ីអ៊ី កាន់តែច្បាស់ ដោយចូលរួមសកម្មភាពផ្សេងៗដូចជា៖ ទស្សនកិច្ចបន្ទប់សិក្សា និងសម្ភារបរិក្ខារទំនើបៗ ការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ការរៀនសាកល្បង ឬការប្រឹក្សាយោបល់ជាមួយគ្រូជំនាញ អំពីវគ្គសិក្សាដែលសមស្របទៅនឹងកម្រិតភាសាអង់គ្លេស និងតម្រូវការរបស់សិស្ស និស្សិតម្នាក់ៗ។ លើសពីនេះទៅទៀត សិស្ស និស្សិត ក៏មានឱកាសទទួលបានព័ត៌មាន ស្តីពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះដឹង និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។
 
លើសពីនេះ សាលាអេស៊ីអ៊ីនឹងនៅតែបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារឲ្យបានមឺងម៉ាត់ ជាទីបំផុត។ 
 
ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ openday.acecambodia.org 
 




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com