អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន OPPO Reno7 Z 5G បំពាក់Qualcomm Snapdragon 5G ខ្នាត 6nm ឈានមុខគេលើទីផ្សារ ជាមួយការរចនាព្រឺមៀរនឹងមកដល់ឆាប់ៗនេះ
24, Mar 2022 , 4:49 pm        
រូបភាព
ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ជាប្រ៊េនល្បីល្បាញក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់ នូវបទពិសោធន៍ល្អៗ លើឧបករណ៍ចល័ត តាមរយៈការរចនាដ៏ស្រស់ស្អាត គុណភាពកាមេរ៉ាខ្ពស់ និងបច្ចេកវិទ្យាទំនើបថ្មីៗជាហូរហែ។ ដោយថ្មីៗនេះ​ នៅលើទំព័រហ្វេសប៊ុក​ OPPO ប្រចាំប្រទេសកម្ពុជា កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Reno7 Series ដែលជាប្រធានបទដ៏ក្តៅគគុក ទទួលបានសន្ទុះគាំទ្រច្រើនលើសពីការគិត។ បើក្រឡេកមើលបងប្អូន Reno7 Series ម៉ូដែល Reno7 Z 5G ក្រោយពីប្រកាសដាក់លក់លើទីផ្សារប្រទេសថៃ ប្រទេសវៀតណាម​ រួចមកស្មាតហ្វូននេះ ត្រូវបានគេឲ្យងារជាអ្នកស្នងតំណែង ពី Reno6 Z 5G កាលពីឆ្នាំមុន។
 


ដូចនេះ តើអ្នកគួរពិចារណាប្តូរស៊េរីទូរស័ព្ទ យក OPPO Reno7 Z ឬទេ? មូលហេតុអ្វីដែលអ្នកគួរប្តូរយក Reno7 Z? លើកនេះ Reno7 Z បានប្តូរវិធីសាស្រ្តថ្មីៗជាច្រើន ទៅលើគុណភាពកាមេរ៉ា និងការរចនាស៊ុមកាមេរ៉ារាងជ្រុង ដែលមើលទៅកាលីប ស៊ីវិល័យស័ក្កិសមមិត្តយុវវ័យ បើធៀបជាមួយនឹង Reno6 Z ស៊េរីមុន។ កាន់តែចង់ដឹងហើយតើ OPPO បានបំពាក់អ្វីខ្លះទៀតនៅលើ Reno7 Z 5G?
 
OPPO Reno7 Z បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ខ្នាតដំណើរការ 6nm ជាបន្ទះឈីបល្បីឈ្មោះ ដែលអ្នកប្រើប្រាស់ទទួលស្គាល់ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងជួយឲ្យអ្នកបំពេញបេសកកម្មបានរហ័សជាងគេថែមមួយកម្រិតទៀត ព្រមទាំងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេមមិនរអាក់រអួល ហើយប្រព័ន្ធដំណើរការកាន់តែរលូន ជាមួយល្បឿនអ៊ីនធឺណិត 5G។
  


បើក្រឡេកទៅមើលរូបរាង Reno7 Z បេះដូងលោតខុសចង្វាក់ ជាមួយការរចនាយ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិតគែមជ្រុង 2.5D តួខ្លួនស្តើង 7.55mm និងទម្ងន់ស្រាល 173g ដែលផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ រាល់ពេលចាប់កាន់ និងដាក់ចូលហ៊ោប៉ៅ។ បន្ថែមពីនេះចំណុចដែលបង្ហាញពីភាពទំនើបទាន់សម័យ គឺនៅលើបណ្តុំកាមេរ៉ាក្រោយរចនាភ្ភ្លើងដំណឹង បែបពន្លឺដង្ហើមយ៉ាងវិសេសប្លែកពីគេ និងដំបូងគេបង្អស់។ សម្រាប់ភ្ភ្លើងដំណឹងបែបពន្លឺដង្ហើមនេះ វានឹងលោតនៅជុំវិញកញ្ចក់កាមេរ៉ាទាំង 2 នៅពេលមានការខលចូល ការផ្ញើសារ ពេលសាកថ្ម និងពេលកំពុងលេងហ្គេម ដែលពន្លឺភ្លើងដ៏ទាក់ទាញនេះប្រៀបដូចដួងតារាដែលរះនាពេលរាត្រី។ 


 
មិនតែប៉ុណ្ណោះ Reno7 Z មានថាមពលថ្មធំ 4500mAh ថាមពលកាន់តែធំ ប្រើប្រាស់កាន់តែយូរ ជាមួយកម្លាំងសាកថ្មល្បឿនលឿន SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស ជាមួយបណ្តូលថ្មភ្លោះ ប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភទូរស័ព្ទឆាប់អស់ថ្ម ឬសាកយូរៗទៀតឡើយ។
 


តើអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ​ចំពោះលក្ខណៈសម្បត្តិ និងការរចនាលើ OPPO Reno7 Z 5G? តើស្មាតហ្វូននឹងមកដល់ពេលណា ហើយមានតម្លៃប៉ុន្មាន? ឥឡូវនេះ លោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ជម្រាបជូនឆាប់ៗនេះ ក្នុងកម្មវិធីសម្ពោធផ្លូវការ របស់ស្មាតហ្វូន OPPO Reno7 Series ក្នុងថ្ងៃទី២៨ ខែមីនា ២០២២ វេលាម៉ោង៧យប់។
 
ដូចនេះកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ដើម្បីទទួលបានចម្លើយ រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត៕
 












(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com