អត្ថបទពាណិជ្ជកម្ម
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់មូលនិធិ Planet Water ដើម្បីនាំយកទឹកស្អាតជូនពលរដ្ឋរាប់ពាន់នាក់ក្នុងប្រទេសកម្ពុជា
24, Mar 2022 , 5:19 pm        
រូបភាព
 ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណ ដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។

មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកល របស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
 
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាព ទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទកភាព ដែលការឧបត្ថម្ភគាំទ្ររបស់យើង ដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាព ទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃ សម្រាប់ប្រជាសហគមន៍។ គម្រោងនេះ នឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ»។ 
  


បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀត ដែលធំជាង ០,០១មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍ នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៤ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៥៥ ០០០នាក់ ក្នុងខេត្តចំនួន១៨ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
 
ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោងAquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTowerនីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗ មានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយ អមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
 



គម្រោងនេះ ក៏មានគាំទ្រកម្មវិធីអប់រំអនាម័យ ដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយា ចំពោះសុខភាពទឹក និងអនាម័យ។
 
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាត ទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើង នូវសុខភាព និងគុណភាពជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះ ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់ទិដ្ឋភាពផ្សេងទៀត នៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។
 



ក្នុងឱកាសទិវាទឹកពិភពលោក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មូលនិធិ Planet Water ក៏នឹងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីនាំយកទឹកស្អាតទៅកាន់អ្នកទទួលផលជាង ៥០ ០០០នាក់ដែលរស់នៅក្នុងសហគមន៍ក្រីក្រ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ចំនួន ២,២ពាន់លាននាក់ ដែលកំពុងរស់នៅដោយគ្មានទឹកស្អាត នៅទូទាំងទ្វីបអាស៊ី។
 
ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕








 
 (អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com