អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ezecom: ១៤ឆ្នាំក្នុងបេសកកម្មពាំ​នាំមកនូវបច្ចេកវិទ្យាឈានមុខជូនកម្ពុជា
25, Mar 2022 , 10:40 am        
រូបភាព
មកដល់ពេលនេះ Ezecom ​ ​ដែល​ជា​ក្រុមហ៊ុន​ខ្មែរ ១០០​ភាគរយ ​​បានឈានដល់ឆ្នាំទី​១៤នៃការបំពេញបេសកម្ម​របស់ខ្លួន ក្នុងការផ្តល់នូវសេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​ និងបទពិសោធន៍ឌីជីថ​លឈានមុខ ស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។
 
ជាមួយនឹងទស្សនៈវិស័យក្នុងការងារ «ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេ តាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍» ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨​ ជាមួយគ្រឹះដ៏រឹងមាំក្នុងការ​សាងសង់នូវប្រព័ន្ធ​ខ្សែ​កាប្លិ៍បាត​សមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ និង​​បណ្ដាញខ្សែកាប្លិ៍បាត​សមុទ្រ ​ Asian American Gateway ដែល​តភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក  និង​កាត់​បន្ថយ​ថ្លៃអ៊ិនធឺណិត សម្រាប់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​នៅ​​កម្ពុជា។ ក្រៅពីនេះ Ezecom ក៏បានជួយ​​​កម្ពុជា​ឱ្យ​​ក្លាយ​​ជា​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​​ដ៏​​ទាក់​ទាញ​​​​ សម្រាប់​​អតិថិជន​​នៅ​​បរទេស​ផង​ដែរ។


 
«​ យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា​ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ ​គឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជា ដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក » ។ នេះបើតាមប្រសាសន៍​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies។
ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោក មកផ្តល់ជូនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន, ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។​
 
Ezecom សម្រេច​បាននូវ​​កិច្ចព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​​ម៉ាក​យីហោ​ធំៗ​មួយ​ចំនួន ​ក្នុង​ពិភព​លោក​ដូច​ជា ក្រុមហ៊ុន Microsoft ,ក្រុមហ៊ុន Amazon Web Services ,ក្រុមហ៊ុន VMWare និង​ក្រុមហ៊ុន Huawei ។ល។
 
កិច្ចព្រមព្រៀងទាំង​នេះ​ បាន​នាំយក​សេវា Amazon Web Services (AWS) ជា​​សេវា​ខ្លោដ (Cloud)ដែលជាបច្ចេកវិទ្យា​​​កំពុង​ ត្រូវ​បាន​​ប្រើ​ប្រាស់​​​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ពិភពលោក មក​កាន់​ប្រទេស​កម្ពុជា ​សម្រាប់​ជា​ប្រយោជន៍​ដល់​អតិថិជន​ និងអាជីវកម្មគ្រប់ប្រភេទ។​ កិច្ចព្រមព្រៀង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មីៗ​​ដ៏ទៃ​ទៀត ​រួម​មានហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​កម្មវិធី​ ​SD Wan​របស់ក្រុមហ៊ុន VMWare ដែល​បាន​នាំ​មក​កាន់​កម្ពុជា ដើម្បី​ជួយ​​ឱ្យ​ក្រុមហ៊ុន​​នានាបង្កើន​ប្រសិទ្ធភាព ពង្រីក​សេវា​ឱ្យកាន់​​តែ​លឿន សម្រួល​ការ​គ្រប់គ្រង កែលម្អ​ប្រតិបត្តិការ​ និង​រក្សា​ទិន្នន័យអ្នក​ប្រើប្រាស់ និង​ឧបករណ៍​ដ៏ទៃទៀត​ឱ្យកាន់​តែ​មាន​សុវត្ថិភាព។
 
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មាន​ប្រសាសន៍​ថា៖ «​​​ ក្រុមហ៊ុនរ៉ូយាល់គ្រុប ថ្នាក់ដឹកនាំ​​ និង​បុគ្គលិក​ទាំង​អស់​របស់​ក្រុមហ៊ុន Ezecom សូម​ថ្លែង​អំណរ​គុណយ៉ាងស្មោះអស់ពីដួងចិត្ត​ដល់​ប្រជាជន​កម្ពុជា ដៃគូរ រាជរដ្ឋាភិបាលកម្ពុជា វិនិយោគគិន ​សម្រាប់​ការ​គាំទ្រ​ដល់​​ក្រុមហ៊ុន និង​សេវាកម្ម​របស់​យើងខ្ញុំ»។ លោក​ស្រី​បាន​បន្ថែម​ថា៖ «​ក្រុមហ៊ុន Ezecom មាន​គោល​បំណង​ជាក់​ច្បាស់​ក្នុង​ការ​ដឹក​នាំវិស័យ ICT មុន​គេ​បង្អស់​ជា​មួយ​ការ​អនុវត្តនិង​ហេដ្ឋា​រចនាសម្ព័ន្ធ ICT គួរ​ឱ្យ​ទុក​ចិត្ត​បំផុតជាមួយនឹងការប្តេជ្ញាចិត្តក្នុងការឈានមុខជានិច្ច ដើម្បី​ធានា​​​ផ្តល់​នូវសេវា​បច្ចេក​វិទ្យាព័ត៌មាន និងទូរគមនាគមន៍​ល្អ​បំផុត​នៅ​កម្ពុជា »​ ។
 

 
ការទទួលស្គាល់ និងពានរង្វាន់ដែលក្រុមហ៊ុន Ezecom ទទួលបាន
 
Ezecom ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group of Companies) ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនជាប្រចាំ​ក្នុងរយៈពេល១៤ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន ក្រុមហ៊ុន​បាន​ទទួល​វិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុង​ឆ្នាំ​២០១១, វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ​២០១៨ និង​២០២០។​ ក្រៅពីការបានទទួលស្គាល់​ក្រុមហ៊ុន  Ezecom បាន​ឈ្នះ​ពាន​រង្វាន់​ជាច្រើនដូច​ជា៖ 
ពានរង្វាន់ ISP ល្អ​បំផុត (Best ISP Award) ឆ្នាំ​២០១១ និង​២០១២
ពានរង្វាន់ ICT កម្ពុជា​ល្អ​បំផុត (Best Cambodia ICT Award (CICTA)) ឆ្នាំ​២០១៦
ពានរង្វាន់​ម៉ាក​យីហោ​និយោជក​ល្អ​បំផុត (Best Employer Brand Award) ឆ្នាំ​២០១៦
ពានរង្វាន់ម៉ាក​យីហោជោគជ័យ​បំផុត (Cambodian Successful Brand Awards) ឆ្នាំ​២០១៨
ពានរង្វាន់សហគ្រាស​រីកចម្រើន​លឿនបំផុត​ខាងផ្នែ​កផ្គត់​ផ្គង់បណ្តាញ​អ៊ិនអឺណិត​នៅ​កម្ពុជា (Fastest Growing Enterprise Network Provide – Cambodia) ឆ្នាំ​២០២០
ពានរង្វាន់​ម៉ាក​យីហោនិយោជក​ល្អ​បំផុត (Best Employer Branding Award) ដែល​ផ្តល់​ជូន​ដោយ​សន្និសីទ HRO ពិភពលោក (World HRO Congress) ឆ្នាំ​២០២០
ពានរង្វាន់ក្រុមហ៊ុនប្រសើរ​បំផុត​ដើម្បីធ្វើការងារ​ក្នុង​​ទ្វីប​អាស៊ី (Best Companies to Work for in Asia) ឆ្នាំ​២០២០ ដែល​ផ្តល់ជូនដោយ HR Asia
 
បន្ថែមពីនេះនៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន Ezecom បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​ស្ថាប័ន​ Credit Guarantee and Investment Facility ("CGIF")  ក្នុងការ​ផ្តល់​ការ​ធានា​ឥណទាន​ដែល​ធានា​​ពេញ​លេញ​ទៅ​លើ​មូលបត្រ​បំណុល​តម្លៃ ២០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​បោះ​ផ្សាយ​​ដោយ​ក្រុមហ៊ុន Ezecom។ មូលបត្រ​បំណុល​នេះ​​ត្រូវ​បាន​បោះ​​ផ្សាយ​កាល​ពី​ត្រីមាស​ទី៣ ឆ្នាំ២០២១។ 
 
ក្រុមហ៊ុន Ezecom នឹង​ប្រើ​ប្រាស់​ទឹក​ប្រាក់​ដែល​ទ​ទួល​បាន​ពី​ការ​បោះផ្សាយ​មូលបត្រ​បំណុល​នេះ ដើម្បី​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​អេកូ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ក្នុងការកសាងនូវឧត្តមភាពផ្នែកឌីជីថលសម្រាប់ជូនដល់កម្ពុជា។
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Ezecom
© រក្សាសិទ្ធិដោយ thmeythmey.com