ជាតិ
កូនឈើ១ម៉ឺនដើម ត្រូវបានដាំនៅបរិវេណប្រាសាទបន្ទាយប្រី ដើម្បីផ្ដល់ជម្រកសត្វព្រៃ និងបរិស្ថានបៃតង
27, Mar 2022 , 10:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា​
រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា​
ដោយ:
អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន ដាំកូនឈើ ១ម៉ឺនដើមនៅមុខបរិវេណប្រាសាទបន្ទាយប្រី ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី ២៦មីនា។ បើតាមអាជ្ញាធរជាតិអប្សរា ការដាំកូនឈើនេះ ក្នុងគោលបំណងផ្ដល់ជម្រកសត្វព្រៃ និងបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ។


 
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងក្នុងពិធីដាំកូនឈើនោះថា ការដាំកូនឈើក្នុងបរិវេណប្រាសាទបន្ទាយប្រី គឺជាការចូលរួមអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រោះប្រាសាទតែងតែនៅជាមួយមនុស្ស រុក្ខជាតិ និងទឹក។
 
កូនឈើចំនួន ១ម៉ឺនដើមនោះ មិនត្រឹមតែជួយការពារប្រាសាទប៉ុណ្ណោះទេ តែវានឹងរួមចំណែកជួយការពារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ជាពិសេសជួយការពារ បម្រែបម្រួលអាកាសធាតុ ដែលស្របនឹងគោលនយោបាយ ហ្សេរ៉ូកាបោន។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា៕
 

រូបភាពពីអាជ្ញាធរជាតិអប្សរា

 

Tag:
 ប្រាសាទបន្ទាយប្រី
© រក្សាសិទ្ធិដោយ thmeythmey.com