ជាតិ
ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នឹងសម្ភោធប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសា
28, Mar 2022 , 7:59 am        
រូបភាព
រូបភាព៖ លោក Phalla Aloo
រូបភាព៖ លោក Phalla Aloo
ដោយ:
ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវបានសាងសង់រួចរាល់ ១០០ភាគរយហើយ ដែលធ្វើឱ្យទីក្រុងទេសចរណ៍មួយនេះ មានសម្រស់មួយកម្រិតទៀត។ យ៉ាងណាមិញ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ។


 
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែង១០៦ ,៤២គីឡូម៉ែត្រ បានចាប់ផ្ដើមសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ និងចំណាយថវិកាសាងសង់ប្រមាណ ១៦០លានដុល្លារ។
 
ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ។ ផលិតផលថ្មីនេះ បានចូលរួមលើកកម្ពស់សោភណ្ឌភាព ទីក្រុងវប្បធម៌មួយនេះ ឱ្យកាន់តែទាក់ទាញទេសចរជាតិ-អន្តរជាតិ។ ទេសចរជាតិបានបង្ហាញពីក្ដីរំភើប និងចង់ទៅកម្សាន្តនៅខេត្តសៀមរាបវិញ ក្រោយខកខានរយៈពេលជាយូរ ដោយសារការរីករាលនៃជំងឺកូវីដ-១៩ រួមផ្សំនឹងការរំខានដោយសារការស្ថាបនាផ្លូវ។
 
ភ្ញៀវទេសចរក៏ចាប់ផ្ដើមកក់ទៅកម្សាន្តនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ ស្របពេលសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន បានបើកទ្វាទទួលទេសចរឡើងវិញ។ លើសពីនេះ ខេត្តសៀមរាបក៏តែងទទួលបានទេសចរអន្តរជាតិជារៀងរាល់ថ្ងៃ តាមរយៈជើងហោះហើរពីប្រទេសសិង្ហបុរី៕
 
រូបភាព៖ លោក Phalla Aloo៖
















 

© រក្សាសិទ្ធិដោយ thmeythmey.com