ពីនេះ ពីនោះ
សរសេរ «ខ្ចង» ដោយយល់ថាជាគូនឹង «ខ្ចៅ»​ តែតាមពិត​ពាក្យត្រូវ គឺ «ខ្យង»
02, Apr 2022 , 7:29 am        
រូបភាព
ឈ្មោះសត្វសន្តាននឹងស័ង្ខ សំបកសន្ដានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល។ បើតាមការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ វាជាសត្វ «ខ្យង»។

 
ប្រភេទនៃសត្វខ្យង មានដូចជា ប្រភេទគូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល ដោយ​មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ ។ 
 
វចនានុក្រម​ក៏កត់សម្គាល់​ផងដែរថា ស្រុកខ្លះហៅ «ខ្ចង» ព្រោះគេយល់ថាគូនឹង ខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្ដែតាមពិត «ខ្យង» នេះប្រើមកយូរណាស់ហើយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com