ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​៦​ប្រភេទ​ញ៉ាំ​ពេលព្រឹក​ជួយ​ស្ត្រី​ឱ្យ​ក្មេង​ជាង​វ័យ​
02, Apr 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ស្ត្រី​ដែល​ទទួលទាន​ទឹក​ប្រភេទ​នេះ​ជាប្រចាំ​នៅពេល​ព្រឹក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ពន្យឺត​ភាព​ចាស់ ការពារ​ជំងឺ​ផ្សេងៗ​។

 
​ទឹក​ចម្រោះ​ក្តៅ​ឧណ្ហៗ​
 
​ការផឹក​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹក គឺជា​អ្វីដែល​អ្នកជំនាញ​សុខភាព​តែងតែ​ណែនាំ​មនុស្ស​ឱ្យធ្វើ​។​
 
​ពេលព្រឹក​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​ក្នុងការ​បន្សុទ្ធ​រាងកាយ​របស់​អ្នក បន្សាប​ជាតិពុល រក្សា​កំដៅ និង​ចិញ្ចឹម​ស្បែក​របស់​អ្នក​។ ការ​ផឹកទឹក​នៅពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង​ក៏​ជួយ​ជំរុញ​ការរំលាយ​អាហារ​នៅក្នុង​រាងកាយ​ផងដែរ​។ បន្ទាប់ពី​គេង​អស់​មួយ​យប់ រាងកាយ​នឹង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ការបន្ថែម​ទឹក​ក្តៅ​មួយ​កែវ​ភ្លាមៗ​នៅពេលដែល​អ្នក​ភ្ញាក់​ពី​គេង នឹង​ជួយ​បាន​ច្រើន​សម្រាប់​សុខភាព​។​
 
​ការសិក្សា​ឆ្នាំ 2015 ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង Medical News Today បាន​បង្ហាញថា ការផឹក​ទឹក​ក្តៅ​ភ្លាមៗ​បន្ទាប់ពី​ភ្ញាក់​ពី​គេង ក៏ដូចជា​ការផឹក​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុងពេល​ថ្ងៃ​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម​។ ជាការ​ពិតណាស់ គ្រាន់តែ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​ដើម្បី​មាន​ស្បែក​ស្រស់ស្អាត​នោះទេ ប៉ុន្តែ​ជាទូទៅ អ្នក​ដែល​ទទួលទាន​ទឹក​គ្រប់គ្រាន់​នឹងមាន​សុខភាព​ស្បែក ក្មេង​ជាង​វ័យ​ជាង​អ្នក​ដែល​ទទួលទាន​ទឹក​តិច​។​

​តែ​ខ្ញី​
 
​ខ្ញី​មាន​រសជាតិ​ហឹរ ក្តៅ​ពី​ធម្មជាតិ​។ ការផឹក​តែ​ខ្ញី​មួយ​ពែង​នៅពេល​ព្រឹក​នឹង​ជួយ​អ្នក​ឱ្យ​ក្តៅ​ក្រពះ​ជានិច្ច ជួយ​បន្សាប​ជាតិពុល​ក្នុង​ក្រពះ និង​សម្អាត​ពោះវៀន​។​
 
​ទឹក​ក្តៅ ទឹកឃ្មុំ​
 
​ទឹកឃ្មុំ​មាន​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​។ ការទទួល​ទាន​ទឹក​ទឹកឃ្មុំ​ក្តៅ​នៅពេល​ព្រឹក​ព្រលឹម នឹង​ជួយ​បំពេញ​ជាតិ​ទឹក បន្សាប​ជាតិពុល និង​សម្អាត​សរីរាង្គ​ខាងក្នុង​។​
 
​ដើម្បី​បង្កើន​រសជាតិ ក៏ដូចជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព អ្នក​អាច​បន្ថែម​ក្រូចឆ្មា​ស្រស់​ពីរ​បី​ចំណិត​ទៅក្នុង​ទឹក​ទឹកឃ្មុំ​មួយ​កែវ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​បានផ្តល់​អនុសាសន៍​ថា អ្នក​ដែលមាន​ជំងឺ​ក្រពះ​មិនគួរ​បន្ថែម​ក្រូចឆ្មា​ទៅក្នុង​ភេសជ្ជៈ​របស់​ពួកគេ​ឡើយ​។ គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ក្ដៅ​ឧណ្ហៗ​ក៏​ល្អ​សម្រាប់​សុខភាព​ដែរ​។​
 
​ទឹកដូង​
 
​ការ​ទទួលទាន​ទឹកដូង​ពេល​ពោះ​ទទេ​នៅពេល​ព្រឹក​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ ទឹកដូង​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ អេឡិចត្រូលីត អាស៊ីត​ឡូ​រិច ដើម្បី​ជួយ​ពង្រឹង​ភាពស៊ាំ និង​លើកកម្ពស់​ការរំលាយ​អាហារ​របស់​រាងកាយ​។​

​ទឹក​បន្លែ​
 
​ទឹក​ផ្លែឈើ និង​បន្លែស្រស់​មិន​ត្រឹមតែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន ជាពិសេស​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រយោជន៍​ដល់​សុខភាព​។​
 
​ភេសជ្ជៈ​បន្សាប​ជាតិពុល​
 
​ការ​ត្រាំ​ផ្លែឈើ​មួយចំនួន​ដូចជា ផ្លែ​ប៉ោម ត្រសក់ ក្រូចឆ្មា ឬ​ក្រូច​នៅក្នុង​ដប​ទឹក​ដើម្បី​ផឹក​ក៏​អាចជួយ​បន្សុទ្ធ​រាងកាយ​បាន​យ៉ាង​ល្អ​ផងដែរ​។ ក្រូចឆ្មា និង​ក្រូច​មាន​វីតាមីន C ច្រើន ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​។ ត្រសក់​លើកកម្ពស់​ការ​លុបបំបាត់​ជាតិពុល​ចេញពី​រាងកាយ​។ អ្នក​ក៏​អាច​បន្ថែម​ឱសថ​ដូចជា ជីរនាងវង ជីរអង្កាម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​បាក់តេរី និង​ប្រឆាំងនឹង​ការ​រលាក​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com