ជាតិ
កសិករស្រុកបាណន់មមាញឹកប្រមូលផលគូលែន ខណៈ៥ឆ្នាំផ្លែម្ដង
04, Apr 2022 , 8:59 am        
រូបភាព
ពលរដ្ឋនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង រីករាយនឹងប្រមូលផលផ្លែគូលែន ដែលហុចផលចាប់ពីខែមីនា ដល់ដើមខែមេសា។ ផ្លែគូលែននេះ មានទំហំតូច និងរសជាតិជូរអែម ហើយ ៥ឆ្នាំទើបមានផ្លែម្ដង។

 
អ្នកស្រី ចាន់ រ៉ុង អ្នកលក់ផ្លែគូលែនម្នាក់ បានលើកឡើងថា គូលែនជាប្រភេទដំណាំងាយស្រួលលក់ តែពិបាកនឹងទទួលផល ដោយសារគូលែនធម្មជាតិនេះ ៥ឆ្នាំទើបមានផ្លែម្ដង។ អ្នកស្រី ឱ្យដឹងថា ពលរដ្ឋក្នុងភូមិឥន្ទជិតនេះ និយមដាំគូលែនច្រើន ហើយដល់រដូវប្រមូលផលម្ដងៗ ពួកគេតែងតែដាក់លក់តាមដងផ្លូវទៅភ្នំបាណន់ ដែលអាចឱ្យភ្ញៀវទេសចរចុះទិញបាន។ 
 
អ្នកស្រី ចាន់ រ៉ុង ប្រាប់ដូច្នេះថា៖«គូលែននេះ ទម្រាំយើងប្រមូលផលបាន ត្រូវចំណាយពេលដាំពី៣០ ទៅ៤០ឆ្នាំ ហើយ៥ឆ្នាំទើបផ្លែម្ដង។ ក្នុងស្រុកបាណន់នេះ មានអ្នកដាំគូលែនច្រើន ដោយក្នុងមួយចម្ការម្នាក់ៗមាន៤ ទៅ៥ដើម អ្នកខ្លះមាន១ ឬ២ដើម ស្ទើរគ្រប់គ្នា»។ ក្រៅពីគូលែន ក៏មានដំណាំសក្ដានុពលផ្សេងទៀត ដែលពលរដ្ឋស្រុកបាណន់ បានដាំ និងលក់ ហូរហែតាមដងផ្លូវ ក្នុងនោះមានដូចជា ចេក មៀន ម៉ាក់ប្រាង ផ្ញៀវ ស្រកានាគ និងដំណាំហូបផ្លែច្រើនទៀត។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
 






Tag:
 គូលែន
  ស្រុកបាណន់
© រក្សាសិទ្ធិដោយ thmeythmey.com