ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យអ្នកប្រព្រឹត្តអនាចារ និងក្រុមចោរកម្មនៅសៀមរាប បញ្ឈប់សកម្មភាព
04, Apr 2022 , 9:57 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាមចំៗទៅកាន់អ្នកប្រព្រឹត្តអនាចារ និងក្រុមចោរកម្មនៅសៀមរាប ឱ្យបញ្ឈប់សកម្មភាពខ្លួន ដើម្បីចៀសវាងទោសទណ្ឌ។ សម្ដេច ថ្លែងបែបនេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ មេសា។



សម្ដេច ហ៊ុន សែន បាននិយាយថា អ្នកប្រព្រឹត្តអនាចារ និងក្រុមចោរកម្មទាំងនេះ មិនអាចគេចផុតពីការគ្រប់គ្រងរបស់អាជ្ញាធរនោះទេ ព្រោះហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបបច្ចុប្បន្ន បានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពទំនើបៗ ហើយអាចមើលឃើញពីសកម្មភាពរបស់ពួកគេគ្រប់ជំហាន។
 
ប្រមុខរដ្ឋាភិបាល បានបន្លុយទៀតថា កាមេរ៉ាសុវត្ថិភាពទាំងនោះ មានការតភ្ជាប់បណ្ដាញពីទីតាំងមួយ ទៅទីតាំងមួយទៀត ដែលអាចគ្របដណ្ដប់ទូទាំងខេត្តសៀមរាប នឹងអាចបង្ក្រាបបទល្មើសលើដងផ្លូវ បានគ្រប់ពេលវេលាទៀតផង៕

Tag:
 ហ៊ុន សែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com