ពីនេះ ពីនោះ
«ភ្ញៀវ» ជាអ្នក​ទីទៃពីក្រៅ រីឯ «ផ្ញៀវ» ជាឈ្មោះ​រុក្ខជាតិមួយ​ប្រភេទ
07, Apr 2022 , 7:29 am        
រូបភាព
ឃ្លានញ៉ាំផ្លែភ្លៀវ! មានផ្ញៀវមក​លេង! ត្រូវប្រយ័ត្ន ពាក្យ «ភ្ញៀវ» និង «ផ្ញៀវ» មិនមានន័យ​ដូចគ្នានោះឡើយ បើផ្អែក​តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរនេះ មានន័យ​ខុស​គ្នា​ដាច់ស្រឡះ។

 
«ភ្ញៀវ» មានន័យថា អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឲ្យគេមក។ ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ ។
 
ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។ ភ្ញៀវពន្លឺ ភ្ញៀវដែលមកជួយបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង ។
 
រីឯពាក្យ «ផ្ញៀវ» វិញ សំដៅ​លើ​ ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែកឬពីដើមជាចង្កោមៗ មានរសជូរអែមឬជូរ បរិភោគជាចំណីបាន៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com