ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
នោមញឹកបណ្តាលមកពីអ្វីខ្លះ?
06, Apr 2022 , 11:29 pm        
រូបភាព
ការ​នោម​ញឹក​ គឺជា​តម្រូវការ​ក្នុង​ការ​នោម​លើស​ពី​ធម្មតា​ចំពោះ​អ្នក​។​ ប្រសិនបើ​អ្នក​ធ្លាប់​មានការ​នោម​ញឹក​,​ បរិមាណ​ទឹកនោម​ដែល​អ្នក​នោម​ចេញ​មក​គឺជា​រឿយៗ​ប្រហែលជា​ដូចនឹង​ធម្មតា​ ឬ​តិច​ជាង​ធម្មតា​។​ការ​នោម​ញឹក​អាច​ប៉ះពាល់​លើ​អ្នក​ទាំងថ្ងៃទាំងយប់​ ឬ​អ្នក​អាច​រក​ឃើញ​ថា​ អ្នក​ត្រូវការ​នោម​ជា​ញឹកញាប់​នៅ​តែ​ពេល​យប់​។

 
អាស្រ័យ​លើ​លក្ខ​ខ័​ណ្ឌ​ដែល​បណ្តាល​អោយ​មានការ​នោម​ជា​ញឹកញាប់​,​ អ្នក​អាច​មាន​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរ​នោម​ផ្សេង​ទៀត​ដូច​ជាៈ​
 
-​បាត់បង់​ការ​គ្រប់គ្រង​នៃ​បោ្លកនោម​ក្នុង​ការ​បញ្ចេញ​
-​នោម​ឈឺ​ ឬ​ពិបាក​នោម​
-​ទឹកនោម​មាន​ពណ៌​មិនធម្មតា​
-​ការ​ខំប្រឹង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​ទឹកនោម​
 
បន្ថែម​ទៅ​លើ​សញ្ញា​នៃ​លក្ខ​ខ័​ណ្ឌ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​,​ ការ​នោម​ញឹក​អាច​ប៉ះពាល់​ទៅ​លើ​ការ​គេង​របស់​អ្នក​,​ ការងារ​ និង​សុខភាព​ទូទៅ​របស់​អ្នក​។​
 
អ្វីខ្លះ​ជា​មូលហេតុ​នៃ​ការ​នោម​ញឹក
 
ការ​នោម​ញឹកញាប់​ជា​រឿយៗ​គឺ​បណ្តាល​មក​ពី​លក្ខ​ខ័​ណ្ឌ​ដែល​ប៉ះពាល់​ទៅ​លើ​មុខងារ​របស់​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​។​ ប្រព័ន្ធ​បង្ហូរ​ទឹកនោម​រួម​មាន​ តម្រងនោម​,​ បំពង់​ដែល​ភ្ជាប់​ពី​តម្រងនោម​ទៅ​ប្លោក​នោម​(ureters),​ ប្លោក​នោម​ និង​បំពង់​ដែល​អោយ​ទឹកនោម​ឆ្លងកាត់​មក​ក្រៅ​(urethra)​។​
 
កត្តា​ដែល​អាច​នាំ​អោយ​នោម​ញឹក​រួម​មានៈ​
-​ការ​បង្ក​ដោយ​មេរោគ​,​ ជំងឺ​ ឬ​គ្រោះថ្នាក់​
-​បញ្ហា​សាច់ដុំ​,​ សរសៃវិញ្ញាណ​ ឬ​ជាលិកា​ដទៃ​ទៀត​ដែល​ប៉ះពាល់​ទៅ​លើ​មុខងារ​នៃ​ប្លោក​នោម​ ឬ​ការ​ផលិត​ទឹកនោម​
-​ការ​ព្យាបាល​លើ​ជំងឺមហារីក​មួយ​ចំនួន​
-​ថ្នាំ​ ឬ​ភេ​ស​ជ្ជះ​ដែល​នាំ​អោយ​កើនឡើង​នៃ​ការ​ផលិត​ទឹកនោម​
ជំងឺ​ជាក់លាក់​,​ លក្ខ​ខ័​ណ្ឌ​ ឬ​កត្តា​ដទៃ​ទៀត​ដែល​អាច​អោយ​លទ្ធផល​ជា​ការ​នោម​ញឹក​រួម​មានៈ​
-​មហារីក​ប្លោក​នោម​
-​គ្រួ​ស​ក្នុង​ប្លោក​នោម​
-​ធ្លាក់​ផ្លោ​ក​នោម​ (Cystocele)
-​ទឹកនោមប្រៃ​(Diabetes​ insipidus)
-​ថ្នាំ​បញ្ចុះ​ទឹកនោម​(Diuretics)
-​ការ​ទទួលទាន​ជាតិ​អាល់កុល​ ឬ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​
-​រលាក​តម្រងនោម​(Kidney​ infection)
-​ប្លោក​នោ​មាន​សកម្មភាព​ខ្លាំង​
-​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​
-​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ (Prostatitis)
-​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ដែល​ប៉ះ​ទៅ​លើ​ត្រគាក​ ឬ​ផ្នែក​ពោះ​ខាង​ក្រោ​
-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១
-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
-​ការ​ហៀរ​ទឹកនោម​ដោយ​មិនដឹង​ខ្លួន​
-​ការ​រលាក​នៃ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ (Urinary​ tract​ infection)
 
អ្នកគួរទៅពេទ្យ នៅពេលណា
 
ដោយសារ​ចំនួន​នៃ​លក្ខ​ខ័​ណ្ឌ​ដទៃ​ទៀត​ដែល​អាច​បណ្តាល​អោយ​មានការ​នោម​ញឹក​,​ វា​ជា​រឿង​សំខាន់​ដើម្បី​ទទួល​បាន​នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដែល​ត្រឹមត្រូវ​ និង​ការ​ព្យាបាល​ដែល​សម​ស្រប​។​ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មានការ​នោម​ច្រើន​លើស​ពី​ធម្មតា​ និង​ប្រសិនបើៈ​
 
-​មិន​មាន​មូលហេតុ​ណា​ដែល​ធ្វើ​អោយ​វា​លេច​ចេញ​ឡើង​ ដូច​ជា​ទទួល​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​អាល់កុល​ច្រើន​ជាង​ធម្មតា​
-​បញ្ហា​រំខាន​ដល់​ការ​គេង​ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​
-​អ្នកមាន​បញ្ហា​និង​រោគ​សញ្ញា​តាម​ទឹកនោម​ដទៃ​ទៀត​
សូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ប្រសិនណាបើ​ការ​នោម​ញឹក​របស់​អ្នក​គួប​ផ្សំ​ទៅ​នឹង​រោគ​សញ្ញា​ដទៃ​ទៀត​ដែល​អាច​ត្រូវ​បាន​បណ្តាល​ឡើង​ដោយ​ជំងឺ​លើ​ប្រព័ន្ធ​បង្ហូរ​នោម​ដូច​ជាៈ​
-​នោម​ឈាម​
-​នោម​ពណ៌​ក្រហម​ ឬ​ត្នោត​ចាស់​
-​នោម​ឈឺ​
-​ឈឺ​ផ្នែក​ខាងក្នុង​,​ ក្រោម​ពោះ​ ឬ​ត្រគាក​
-​ពិបាក​នោម​ ឬ​គ្មាន​ទឹកនោម​សោះ​ក្នុង​ប្លោក​នោម​
-​ប្រឹង​នោម​ខ្លាំង​
-​បាត់បង់​ការ​គ្រប់គ្រង​លើ​ប្លោក​នោម​
-​គ្រុនក្តៅ​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com