កីឡាអន្តរជាតិ
អន្តរជាតិ
​អតីតវីរបុរសបាល់ទាត់ ១០រូបដែលមិនធ្លាប់លេង​នៅ​ World Cup
10, Apr 2022 , 4:29 pm        
រូបភាព
តាំងពីការចាប់ផ្តើមការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup កីឡាករល្បីឈ្មោះជាច្រើនរូប ព្រមទាំងកីឡាករផ្សេងទៀតដែលអ្នកគាំទ្របានចាត់ទុកជាវីរបុរសបាល់ទាត់ សុទ្ធសឹងមិនធ្លាប់បានចូលប្រលូកក្នុងពានរង្វាន់មួយនេះឡើយ។


 
ខណៈពេលដែលវីរបុរសបាល់ទាត់ប្រេស៊ីល Pele វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona និង វីរបុរសបាល់ទាត់អ៊ីតាលី សុទ្ធតែធ្លាប់បានលេងក្នុងការប្រកួតដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោកបែបនេះ ហើយវីរបុរសបាល់ទាត់ផ្សេងទៀតបរាជ័យក្នុងត្រឹមវគ្គជម្រុះតំបន់។ មិនត្រឹមតែប៉ុណ្ណោះកីឡាករខ្លះគឺគ្មានសំណាងបានប្រលូកក្នុង World Cup ដ្បិតលេងឱ្យប្រទេសកំណើតដែលមិនសូវបានជាប់ទៅ World Cup។
 
ខាងក្រោមនេះជាវីរបុរសបាល់ទាត់ចំនួន ១០រូបដែលមិនធ្លាប់ចូលប្រលូកក្នុងការប្រកួត World Cup ក្នុងអាជីពជាកីឡាករ។ បើតាមការផ្សាយរបស់គេហទំព័រ BlecherReport.com
 
១. Alfredo Di Stefano លោកធ្លាប់លេងឱ្យក្លិប Real Madrid របស់អេស្ប៉ាញ ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិ៣ មាន អេស្ប៉ាញ កូឡំប៊ី និងអាហ្សង់ទីន ប៉ុន្តែមិនធ្លាប់បង្ហាញ់ខ្លួនក្នុង World Cup ជុំផ្តាច់ព្រ័ត្រឡើយ ដោយសាររងរបួស។


 
២. George Best សញ្ជាតិអៀរឡង់ខាងជើង វីរៈបុរសរបស់ក្រុម Manchester United លោកមិនធ្លាប់បានចូលប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ដោយក្រុមធ្លាក់ត្រឹមវគ្គជម្រុះ។


 
៣. Duncan Edwards សញ្ជាតិអង់គ្លេស វីរៈបុរសរបស់ក្រុម Manchester United លោកធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស១៨លើក ខកខានចូលប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ព្រោះស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះនាទីក្រុងម៊ុយនិច។


 
៤. George Weah វីរៈបុរសបាល់ទាត់អាហ្រ្វិក សញ្ជាតិលីបេរីយ៉ា លោកធ្លាប់ឈ្នះពានរង្វាន់ FIFA Player of the Year លោកធ្លាប់លេងឱ្យក្លិបក្នុងស្រុង នៅបារាំង និង អ៊ីតាលីប៉ុន្តែមិនធ្លាប់ប្រើលូកក្នុង World Cup។


 
៥. Ryan Giggs សញ្ជាតិវែលស៍ លោកជាអតីតកីឡាករដ៏ល្អបំផុតមួយរបស់ក្លិប Manchester United មិនធ្លាប់បានចូលរួមប្រកួតវគ្គជុំផ្តាច់ព្រ័ត្រ World Cup ឡើយ ព្រោះជម្រើសជាតិគ្មានកីឡាករខ្លាំង ហើយធ្លាក់ត្រឹមវគ្គជម្រុះតំបន់។


 
៦. Laszlo Kubala សញ្ជាតិ ឆេកូស្លូវ៉ាគី​ ហុងគ្រី និងអេស្ប៉ាញ ហើយលោកក៏ជាវីរៈបុរសក្លិប Barcelona លោកធ្លាប់ត្រូវបានក្រុមជម្រើសជាតិឆេកូស្លូវ៉ាគីកោះហៅ ប៉ុន្តែខកខានព្រោះរងរបួស។


 
៧. Eric Cantona សញ្ជាតិបារាំង ជាវីរបុរសក្លិប Manchester United និងជាកីឡាជម្រើសជាតិបារាំង លោកខកខានការប្រកួត World Cup ក្នុងឆ្នាំ ១៩៩៩ ដោយសារតែមានភាពមិនចុះសម្រុងជាមួយគ្រូបង្វឹក។


 
៨. Valentino Mazzola សញ្ជាតិអ៊ីតាលី បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដែលដឹកក្រុមកីឡាកររបស់ក្លិប Torino ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរកើតឡើង។


 
៩.  Abedi Ayew សញ្ជាតិ ហ្គាណា លោកជាវីរបុរសបាល់ទាត់ហ្គាណាដែលធ្លាប់លេងឱ្យក្រុម Olympic Marseille ដើមទសវត្សរ៍៩០ មិនធ្លាប់បានលេងការប្រកួត World Cup ឡើយប៉ុន្តែធ្លាប់ជួយជម្រើសជាតិឈ្នះពាន Africa Cup of Nations។


 
១០. Bernd Schuster សញ្ជាតិអាល្លឺម៉ង់ លោកហៀបនឹងបានលេង World Cup ឱ្យជម្រើសជាតិអាល្លឺម៉ង់ ប៉ុន្តែដោយសារតែជាប់បម្រាមពីក្លិប Barcelona លោកក៏ខកខានទៅវិញ៕


 
 
 
 

Tag:
 Top 10 Players
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com