អត្ថបទពាណិជ្ជកម្ម
វេទិការវាងសាកលវិទ្យាល័យនិងវិស័យឯកជនលើកទី១នៅសាកលវិទ្យាល័យខេមតិច
× សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាបានរៀបចំវេទិកាសាកលវិទ្យាល័យនិងវិស័យឯកជនលើកទី១ក្រោមអធិបតីដោយអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច និងជាប្រធាន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកជំទាវភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីប ម៉ុងគ្រុប។
មានប្រសាសន៍បើកកម្មវិធី អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានសង្កត់ពីគោលបំណងវេទិកានេះថា ជាការប្រឹក្សាយោបល់ទូលំទូលាយ និងពិភាក្សាប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធីសិក្សាឱ្យមានស្តង់ដានិងធានាគុណភាពអប់រំដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ទាំងស្ថាប័នរដ្ឋនិងឯកជន។
បន្ថែមពីនេះទៀត វាជាការបង្កើតឱ្យមានក្របខណ្ឌនិងយន្តការជាក់លាក់មួយ ព្រមទាំងបង្កើតបរិយាកាសអំណោយផលលើកិច្ចសហប្រតិបិតិ្តការ និងភាពជាដៃរវាងសាកលវិទ្យាល័យនិងវិស័យឯកជនផ្តោតលើការអភិវឌ្ឍជំនាញ នវានុវត្តន៍ និងសហគ្រិនភាព។ អ្នកឧកញ៉ាបណ្ឌិត ក៏បានសំណូមពរឱ្យមានការចូលរូម និងគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងវប្បធម៌ចែករំលេកបទពិសោធន៍ល្អៗ ក្នុងការជំរុញឱ្យមានភាពរីកចំរើនទាំងអស់គ្នា។
បន្ទាប់ពីមតិថ្លែងសារគន្លិះរបស់អ្នកឧកញ៉ាបណ្ឌិត សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់គ្នារវាងដៃគូឧស្សាហកម្ម រួមមាន៖
ធនាគារកាណាឌីយ៉ាក្រុមហ៊ុនជីប ម៉ុងគ្រុប
ក្រុមហ៊ុនអាយ អេស អាយ គ្រុប មេហ្គា អាសិត មេនិចមេន
ក្នុងកម្មវិធីនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចែកវិញ្ញាបនប័ត្រអាហារូបរណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ជូនដល់និសិ្សតរបស់ខេមតិច។
ជាកិច្ចបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ាលៀង ឃុនបានប្រសាសន៍ថាសាកលវិទ្យាខេមតិចជាស្ថាប័នដែលផ្តល់នៅការអប់រំឧត្តមសិក្សា ផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្តជាជំនាញចាំបាច់លើគ្រប់វិស័យជាពិសេស វិស័យឯកជនក៏ជាកាជួយជំរុញលើការលូតលាស់សេដ្ឋកិច្ច និងសង្គមជាតិតរបស់ប្រទេសកម្ពុជា។ អ្នកឧកញ៉ាតែងតែគាំទ្រក្នុងការកែប្រែសហគមន៍អោយបានល្អ និងចូលរួមក្នុងការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ផ្តើមចេញពីការអប់រំនិងអភិចឌ្ឍធនធានមនុស្ស។កម្មវិធីបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសស្និតស្នាល។
© រក្សាសិទ្ធិដោយ thmeythmey.com