អត្ថបទពាណិជ្ជកម្ម
អបអរសារទរ! អ្នកឈ្នះរង្វាន់ធំៗពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី
06, May 2022 , 11:01 am        
រូបភាព


ភ្នំពេញ៖​ ថ្ងៃទី០៦​ ខែឩសភា ឆ្នាំ២០២២-ធនាគារ អ៊ូរី សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨រូប ក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ដែលបានស្វែងរកឃើញ ពីការចាប់រង្វាន់ក្នុងកម្មវិធី “Woori Talks, We Talk” កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុករបស់ ធនាគារ អ៊ូរី (ខេមបូឌា) ដែលប្រារព្ធឡើងដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជ។ រង្វាន់ទាំងអស់រួមមាន រថយន្ត SsangYong Tivoli ឆ្នាំ2022 ម៉ូតូស៊េរីថ្មី ទូរសព្ទ iPhone 13 ទូរទស្សន៍ Smart TV ប័ណ្ណចាក់សាំង កាតទូរសព្ទ Smart សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ និងរង្វាន់ជាសាច់ប្រាក់ សរុបចំនួន ៣១៨ រង្វាន់ គិតជាទឹកប្រាក់ស្មើនឹងជាង ៧  ម៉ឺនដុល្លារអាម៉េរិក។
 
ក្នុងថ្ងៃនេះផ្ទាល់ ធនាគារ អ៊ូរី មានសេចក្តីសោមន្សរីករាយជាទីបំផុត ដែលបានប្រគល់រង្វាន់ទៅកាន់ម្ចាស់រង្វាន់ធំ និង​បានប្រារព្ធកម្មវិធីប្រគល់រង្វាន់នេះ ដើម្បីអបអរសារទរជូនម្ចាស់រង្វាន់ទាំងអស់គ្នាផងដែរ ជាពិសេសក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ធនាគារ អ៊ូរី​ បានជួបសំណេះសំណាលដោយផ្ទាល់ ជាមួយនឹងម្ចាស់រង្វាន់ និងអតិថិជនដទៃទៀត។


 


“កម្មវិធីចាប់រង្វាន់នេះគឺជាការ រំលឹកដល់ការវិវត្តខ្លួនជាផ្លូវការ ជាធនាគារពាណិជ្ជ ក្រោមឈ្មោះថា ធនាគារ អ៊ូរី  កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ និងជាថ្ងៃដែលយើង បង្ហាញអំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើន ដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់ ធនាគារ អ៊ូរី ក្នុងរយៈពេល ៣0 ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើង ចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេ របស់លោកអ្នក។  សូមចូលរួមអបអរសាទរ ចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់ របស់ ធនាគារ អ៊ូរី។ ធនាគារ អ៊ូរីនឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរ ដល់អតិថិជន”។ នេះជាប្រសាសន៍របស់ លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។ 
 




ធនាគារ អ៊ូរី​ នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន និងសាធារណជន ជាពិសេសធនាគារ អ៊ូរី​ នឹងបន្តការបម្រើសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប រហ័ស ងាយស្រួល និងទំនុកចិត្ត ជូនដល់លោកអ្នក។
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333. ឬលោកអ្នក ចូលទៅកាន់​ទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/wooribankkh​ ឬគេហទំព័ររបស់ធនាគារ អ៊ូរី www.wooribank.com.kh
 






(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com