អត្ថបទពាណិជ្ជកម្ម
ហាងលក់សម្ភារកូនក្មេង ឃីត ស្ទេសិន មានទីតាំងក្រោយវិទ្យាល័យផ្សារដើមថ្កូវ បើកលក់សាកល្បងជាផ្លូវការហើយ
06, May 2022 , 2:42 pm        
រូបភាព
ហាងលក់សម្ភារកូនក្មេង «ឃីត ស្ទេសិន» ដែលមានទីតាំងនៅខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ បានចាប់ផ្ដើមលក់សាកល្បងហើយចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងមានទីធ្លាធំទូលាយសម្រាប់ចតឡាន ម៉ូតូជូនអតិថិជនផងដែរ។ ឃីត ស្ទេសិន នឹងសម្ពោធជាផ្លូវការ នៅ​ថ្ងៃទិវាគុណម្ដាយតែម្ដង ដែលត្រូវនឹងថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ​។ លោកអ្នកអាចអញ្ជើញមកចូលរួម ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់ស្ត្រីជាម្ដាយគ្រប់ៗរូបថែមទៀត។ 




 
ឃីត ស្ទេសិន បាននាំយកផលិតជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសសម្រាប់ស្ត្រីជាម្តាយគ្រប់ៗរូបតែម្ដង។ មានផលិតក្នុងស្រុក និងភាគច្រើន នាំចូលដែលមានក្រុមហ៊ុនត្រឹមត្រូវ គុណភាពខ្ពស់ តម្លៃសមរម្យ ជាមួយបុគ្គលិករួសរាយរាក់ទាក់ផងដែរ។ ឃីត ស្ទេសិន មានលក់ម្សៅទឹកដោះគោ ខោទឹកនោមកូនក្មេង​ កន្សែងមានគុណភាពសាច់ទន់ ក្រដាសសើម និងស្ងួតមិនរលាកស្បែកទារក កំប៉ុងទឹកដោះគោមានគុណភាព (BPA Free) ក្រដាសអនាម័យសម្រាប់ទារក អាហារបំប៉ន អាហារសរីរាង្គ ទឹកបរិសុទ្ធសម្រាប់ទារក របស់ប្រើប្រាស់សម្រាប់ទារកជាច្រើនទៀត ដែលប្រកបដោយគុណភាព និងប្រភពច្បាស់លាស់ ដែលមានតម្លៃសមរម្យផងដែរ។ យើងក៏មានសម្ភារសម្រាប់ក្មេងៗប្រើប្រាស់ទូទៅ ចាប់ពីទារក រហូតដល់ក្មេងថ្នាក់មតេយ្យផងដែរ។
 




សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាម រយៈហ្វេសប៊ុកផ្លូវការ https://www.facebook.com/kidsstationcambodia/ ឬទៅដល់ទីតាំងហាងផ្ទាល់ ផ្លូវលេខ155 ផ្ទះលេខ218 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។











 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Kid Station
© រក្សាសិទ្ធិដោយ thmeythmey.com