អត្ថបទពាណិជ្ជកម្ម
ហាងលក់សម្ភារកូនក្មេង «ឃីត ស្ទេសិន» បើកសម្ពោធជាផ្លូវការដើម្បីអបអរទិវាគុណម្ដាយ និងមានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់
08, May 2022 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២៖ ហាងលក់សម្ភារកូនក្មេង «ឃីត ស្ទេសិន» បានបើកសម្ពោធជាផ្លូវការហើយ ក្នុងថ្ងៃទិវាគុណម្ដាយ ដើម្បីជាការអបអរ និងការដឹងគុណម្ដាយគ្រប់ៗរូប ថែមទាំងមានការបញ្ចុះតម្លៃយ៉ាងច្រើនថែមទៀតផង។ ម្សៅទឹកគោ ដបទឹកដោះ ទឹកបរិសុទ្ធ កន្សែងសម្រាប់ក្មេងៗទារក និងសម្ភារសម្រាប់ទារក និងកូនក្មេងជាច្រើនទៀតដែលសុទ្ធសឹងតែមានស្តង់ដារត្រឹមត្រូវ នាំចូលពីច្រើនប្រទេសតាមតម្រូវការរបស់លោកអ្នក។ ក្រៅពីសម្ភារសម្រាប់កូនៗលោកអ្នក នៅជាប់ «ឃីត ស្ទេសិន» ក៏មានហាងបន្លែធម្មជាតិដែលមិនប៉ះពាល់សុខភាពកូនៗលោកអ្នក និងលោកអ្នកផ្ទាល់ផងដែរ។
 
ក្នុងពិធីសម្ពោធហាងថ្មីនេះដែរ កញ្ញា អមរា ដែលម្ចាស់ហាង «សង្កាត់បៃតង» និង «ឃីត ស្ទេសិន» ដែលបានបើកសម្ពោធថ្ងៃនេះផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការចូលរួមពីសំណាក់ភ្ញៀវកិត្តយស និងស្ត្រីជាម្តាយគ្រប់ៗរូប ដែលតែងតែគាំទ្រហាងបន្លែធម្មជាតិរបស់កញ្ញា ដែលមានទីតាំងជាប់នឹង«ឃីត ស្ទេសិន» តែម្ដង។ ហើយការគាំទ្ររបស់លោក លោកស្រីនេះហើយ ទើបធ្វើឱ្យកញ្ញាអាចដំណើរការហាងថ្មីនេះឡើង ដើម្បីបំពេញតាមតម្រូវតាមតម្រូវការរបស់លោកអ្នកបន្ថែមទៀត ក្រៅពីបន្លែផ្លែឈើធម្មជាតិ។
 
សម្រាប់ម្ដាយគ្រប់រូប តែងគិតគូរដល់សុខភាពរបស់កូនៗគ្រប់រូប ហើយផលិតផលមានច្រើនដែលត្រូវជ្រើសរើស ទាំងគុណភាព និងតម្លៃ។ លោកអ្នកអាចអញ្ជើញទៅ «ឃីត ស្ទេសិន» ដើម្បីឈ្វេងយល់បន្ថែម ពីផលិតផលដែលមានគុណភាព ជាមួយតម្លៃសមរម្យ។ ជាមួយគ្នានេះ លោកអ្នកអាចរកជាវបន្លែផ្លែឈើ ធម្មជាតិ ពីហាង «សង្កាត់បៃតង» ដែលមានលក់បន្លៃធម្មជាតិស្រស់ៗ មិនប៉ះពាល់ដល់ភាពកូនៗ និងក្រុមគ្រួសារលោកអ្នកផងដែរ។
 
សម្រាប់ព័ត៌មានបន្ថែម៖
សម្រាប់ទីតាំង ឃីត ស្ទេសិន ស្ថិតនៅផ្លូវលេខ១៥៥ ផ្ទះលេខ២១៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់នឹងហាងលក់បន្លែធម្មជាតិ «សង្កាត់បៃតង»។
ហ្វេសប៊ុកផ្លូវការ «ឃីត ស្ទេសិន» https://www.facebook.com/kidsstationcambodia/
ហ្វេសប៊ុកផ្លូវការ «សង្កាត់បៃតង» https://www.facebook.com/amragreenneighborhood/
Google Map: https://bit.ly/3vPkLEJ


















 
(អត្ថបទពាណិជ្ជកម្ម) 

Tag:
 Kid Station
© រក្សាសិទ្ធិដោយ thmeythmey.com