អត្ថបទពាណិជ្ជកម្ម
AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាម៉េរិក​ នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់​CAIC ​ ដើម្បីចូលរួមគាំទ្រគម្រោងការសាងសង់ និងការ​អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ
09, May 2022 , 10:09 am        
រូបភាព
 AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាម៉េរិក នៅលើសញ្ញាប័ណ្ណមានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចេញដោយ CAIC កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។​
 
ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល​។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ត្រូវនឹងទឹកប្រាក់សរុប ៤៤៤​លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាប័ណ្ណនេះ គឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor)  ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។ 


 
លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ «គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំ ពិតជាមានមោទកភាព ដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេ លើការវិនិយោគសញ្ញាប័ណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ  និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ​។​ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៅព្រះរាជាណាចក្រកម្ពុជា។»។
 
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងច្រវាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើន ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia​ ជាដើម៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com