ជាតិ
សេដ្ឋកិច្ច
EDC ទុកពេល២ខែឱ្យក្រុមហ៊ុនSINGMENG រើខ្សែកាបចេញពីបង្គោលភ្លើង ក្រោយមិនសងបំណុល
09, May 2022 , 12:16 pm        
រូបភាព
រូបពី EDC
រូបពី EDC
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) ទុកពេល២ខែឱ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD រុះរើខ្សែកាបអុបទិកចេញពីបង្គោលភ្លើង បន្ទាប់ពីក្រុមហ៊ុននេះមិនព្រមសង់បំណុលឱ្យEDC។ នេះបើយោងតាមសេចក្តីរបស់EDC។

 
អគ្គិសនីកម្ពុជា(EDC) សម្រេចរំលាយកិច្ចសន្យាជួលបង្គោលភ្លើងបំពាក់ខ្សែកាបអុបទិក ឱ្យក្រុមហ៊ុន SINGMENG បន្ទាប់ពីក្រុមហ៊ុននេះ ជំពាក់បំណុលEDCជាច្រើនខែ មិនព្រមទូទាត់សងប្រាក់។ EDC បានទុកពេលឱ្យក្រុមហ៊ុន២ខែ មកទូទាត់សងបំណុល និងរុះរើសខ្សែកាបអុបទិបរបស់ខ្លួនឱ្យអស់ចេញពីបង្គោលភ្លើង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅត្រឹមថ្ងៃទី២កក្កដា ឆ្នាំ២០២២។ 
 
បើតាម លោក ណៃ ខុម ប្រធានការិយាល័យច្បាប់ប្រចាំEDC  ក្រុមហ៊ុនSINGMENG បានជំពាក់បំណុលEDCរាប់ម៉ឺនដុល្លារ លើថ្លៃជួលបង្គោលភ្លើងសម្រាប់ខ្សែកាប្លិ៍អុកទិប នៅភ្នំពេញ និងខេត្តកណ្តាល។ លោក និយាយប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី៩ឧសភា ថា៖ « បំណុលដែលក្រុមហ៊ុនSINGMENGនេះ ជំពាក់យើង គឺមានច្រើនរាប់ម៉ឺនដុល្លារ។  គ្រាន់តែខ្ញុំមិនទាន់ចង់បង្ហាញចំនួនឱ្យជាក់លាស់ ដោយសារវាមានតិចនិកបច្ចេកទេសខ្លះ ក្នុងការទាមទារតាមផ្លូវតុលាការ»។​
 
លោក ណៃ ខុម បានបញ្ជាក់ថា ក្នុងរយៈពេល២ខែនេះ(ថ្ងៃទី២ឧសភាដល់២កក្កដា​ ឆ្នាំ២០២២) បើក្រុមហ៊ុន SINGMENG មិនព្រមរុះរើសខែ្សកាបអុកទិបរបស់ខ្លួនចេញពីបង្គោលភ្លើង និងមិនព្រមសងបំណុលទេ នោះEDC នឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារបំណុល៕
 

Tag:
 EDC
  ខ្សែកាប
© រក្សាសិទ្ធិដោយ thmeythmey.com