អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី​១ បង្កើនសក្តានុពលច្នៃប្រឌិតដល់សិស្សវិទ្យាល័យនៅតាមបណ្ដាខេត្ត
10, May 2022 , 11:38 am        
រូបភាព
រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទឈានមុខគេ នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ បានប្រកាសបិទបញ្ចប់កម្មវិធីSmartStart High School Edition ដែលរៀបចំឡើងក្នុងបំណងបណ្តុះស្មារតីសហគ្រិន ក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា។ ទន្ទឹមនឹងនោះ កម្មវិធីនេះ ក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកម្សាន្ត។ 

មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបចំនួន៤នាក់ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១ ៤០០ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទ​។ ចំណែកក្រុមទី២  និងក្រុមទី៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ដុល្លារ និង ២០០ដុល្លារ តាមក្រុម។ 


 
សិស្សវិទ្យាល័យចំនួន៣៦នាក់ មកពីខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង បានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្តាច់ព្រ័ត្រ បេក្ខជនទាំង ៣៦ នាក់ មកពីក្រុមទាំង ៩ បានចូលរួមក្នុងដំណើរទស្សនកិច្ច ដែលទទួលបានការឧបត្ថម្ភរយៈពេល២ថ្ងៃ ក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។
 
ដោយទទួលបានការគាំទ្រ និងការយល់ព្រម ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ  (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមដទៃទៀត ដែលរៀបចំឡើង ដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជន តាមរយៈការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។ 


 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ៖«នៅក្រុមហ៊ុន Smart យើងតែងតែមានមោទកភាពយ៉ាងខ្លាំង ក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អ នៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។

ការរៀនសូត្រពីសារៈសំខាន់ នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេង ទៅនឹងអនុញ្ញាតឱ្យពួកគេ បញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភានៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និង​និស្សិតនៅកម្ពុជា។»។
 

បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់ បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ ទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation​ Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអ៊ីនធឺណិត ក្រុមហ៊ុន Smart Axiata ។
 
ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២២ ដើម្បីផ្តល់នូវការណែនាំ អំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិន សម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុង​បំណង ណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះ នៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាពនៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាព ក្នុងចំណោមសិស្សទាំងអស់​។
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia នៅ www.facebook.com/smartforcambodia  ឬ​ចូល​ទៅកាន់ www.smartstart.com.kh 
 



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com