អត្ថបទពាណិជ្ជកម្ម
តោះ! ត្រៀមអ៊ុតមើលផលិតផលឆ្លាតវៃ Flagship កំពូលៗប្រចាំឆ្នាំ២០២២ របស់ក្រុមហ៊ុនហួវៃ
10, May 2022 , 3:40 pm        
រូបភាព
ក្រុមហ៊ុន Huawei ត្រៀមដាក់សម្ពោធផលិតផលឆ្លាតវៃ Flagship របស់ខ្លួនប្រចាំឆ្នាំ 2022 វេលាម៉ោង 7យប់ ថ្ងៃទី18 ខែឧសភា ឆាប់ៗខាងមុខនេះ។ អាស្រ័យហេតុនេះ សូមកុំភ្លេចដាក់ម៉ោងរោទិ៍រង់ចាំតាមដានទស្សនានៅលើទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile និង YouTube ឆានែល Huawei Mobile Kh ផលិតផលថ្មីៗបំផុតទាំងនោះរួមមាន កំពូលស្មាតហ្វូនអេក្រង់បត់ HUAWEI Mate Xs 2, នាឡិកាឆ្លាតវៃ HUAWEI WATCH GT 3 Pro និង នាឡិកាសុខភាព WATCH FIT 2 ដែលសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេចុងក្រោយ។ ​
 
តាមរយៈព្រឹត្តិការណ៍សម្ពោធនេះ លោកអ្នកនឹងអាចទទួលបានព័ត៌មានស្តីអំពីផលិតផលបច្ចេកវិទ្យា ទំនើបៗឈានមុខគេ សម្បូរបែប ព្រមទាំងសេវាកម្ម ដែលជាគុណប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ របៀបនៃការថែរក្សាសុខភាព និងការកម្សាន្តនានាឲ្យកាន់តែប្រសើរជាងមុន។ 
 
កំពូលស្មាតហ្វូនអេក្រង់បត់ HUAWEI Mate Xs 2 មានចំណុចលេចធ្លោគួរឲ្យកត់សម្គាល់នោះគឺ រូបរាងកាន់តែស្លីម កាន់តែស្តើង រាបស្មើ (ពុំមានស្នាមផ្នត់លើអេក្រង់បត់) ដែលនឹងផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ តាមរយៈ Falcon Wing Hinge ជំនាន់ថ្មីងាយស្រួលបត់ទ្វេរដង ដោយគ្មានហានីភ័យ ។ ខណៈពេលដែល HUAWEI WATCH GT 3 Pro ផលិតពី Titanium និង Ceramic Edition បំពាក់នូវមុខងារតាមដានសុខភាពប្រចាំថ្ងៃ រួមមានTruSeen 5.0+ និងមុខងារលំហាត់ប្រាណយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ដើររត់ មុជទឹក និងវាយកូនហ្គោល ជាដើម។ 
 
ប្រសិនបើ លោកអ្នកចង់ជាក់ច្បាស់ពីវត្តមានផលិតផលឆ្លាតវៃប្រចាំឆ្នាំ 2022 របស់ក្រុមហ៊ុនហួវៃ សូមកុំភ្លេចរង់ចាំតាមដាន ទស្សនានៅលើទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile និង YouTube ឆានែល Huawei Mobile Kh នៅវេលាម៉ោង 7យប់ ថ្ងៃទី 18 ឧសភា ឆ្នាំ 2022៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com