អត្ថបទពាណិជ្ជកម្ម
ព្រះនាងតូច ជេន​ ណា យាងជាអធិបតីភាពក្នុងពិធីសម្ពោធហាងថ្មីរបស់ PAPA JOHN'S PIZZA
10, May 2022 , 4:47 pm        
រូបភាព
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាព ក្នុងពិធីសម្ពោធហាងថ្មីរបស់ PAPA JOHN'S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។ ក្នុងកម្មវិធីនេះ ព្រះនាងក៏បានផ្តល់កិត្តិយស​ ក្នុងការសម្តែងទេពកោស្យសិល្បៈផងដែរ។
 
ព្រះនាងតូច ជេនណា ជាទូតសុឆន្ទៈរបស់ហាង PAPA JOHN'S PIZZA។ ដោយសារតែមានការគាំទ្រលើរសជាតិដ៏ឆ្ងាញ់ពិសាពីសំណាក់អតិថិជន បានធ្វើអោយហាងPAPA JOHN'S PIZZA សម្រេចបើកដំណើរការជាផ្លូវការនូវសាខាទី៧របស់ខ្លួនខាងលើនេះ។ 
 


នាយកប្រតិបត្តិរបស់ហាង PAPA JOHN'S PIZZA លោក Peter Xu បានមានប្រសាសន៍ថា លោកនឹងបើកសាខាទាំងអស់ យ៉ាងហោចណាស់១៥ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កភាពងាយស្រាយដល់អតិថិជន ក្នុងការទិញ និងទទួលទាននូវភីហ្សាដ៏មាន​ឱជារស។
 
ក្នុងថ្ងៃសម្ពោធ  លោកស្រី Lauren Higgins តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមអបអរសាទរ ព្រមទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ រួមជាមួយព្រះនាងតូច ជេនណា ផងដែរ។ ក្នុងកម្មវិធីនេះ ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសច្រៀងចម្រៀងយបទជូនភ្ញៀវកិត្តិយសស្តាប់កម្សាន្ត ដោយបានឆ្លុះបញ្ចាំងឱ្យឃើញនូវទេពកោស្យសិល្ប:របស់ព្រះរាជវស្សានុវង្ស។ 
 


សូមជម្រាបថា ហាង PAPA JOHN'S PIZZA បានចូលមកព្រះរាជាណាចក្រកម្ពុជា ដោយនាំយកមកនូវគ្រឿងទេសពីប្រភពដើមពិតៗ។ ផ្លែប៉េងប៉ោះមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាម៉េរិក អូលីវខ្មៅនាំចូលពីប្រទេសអេស្ប៉ាញ ឈីសនាំចូលពី Mozzarella សាច់ម្សៅផលិតពីទឹកបរិសុទ្ធ និងស្រូវសាលីនិទាឃរដូវ ដែលធានាបាននូវភាពស្រស់ គុណភាពនិងរសជាតិដែលមិនអាចបំភ្លេចបាន៕ 
 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com