អត្ថបទពាណិជ្ជកម្ម
ធនាគារ​ កាណាឌីយ៉ា សហការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ពង្រីក​សេវាកម្ម​ដក​ប្រាក់កាន់តែទូលំទូលាយ
12, May 2022 , 11:49 am        
រូបភាព
 ភ្នំពេញ កាលពីថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុង​សហការ​គ្នា​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា  ដើម្បី​ផ្តល់​សេវា​ដក​ប្រាក់​​​ សម្រាប់​អតិថិជន​នៅ​ទូទាំង​ប្រទេស។
 
កិច្ចសហការ​ថ្មី​នេះ ធ្វើឡើងក្នុង​​បំណង​​ធ្វើ​ឱ្យការ​ដក​​​ប្រាក់​​​​ ​​​​កាន់​​តែ​​ងាយ​ស្រួល​សម្រាប់​​អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា​ ​អាច​ផ្ទេរ​ប្រាក់ដោយ​ផ្ទាល់ ​​ពី​កម្មវិធី​ធនាគារ​ចល័ត​​​របស់ខ្លួន ​ទៅ​កាន់​បង​ប្អូន​ក្រុម​គ្រួសារ​​ និងមិត្តភក្តិ ​​ក្រោយ​មក​ ពួកគេ​អាច​ដក​សាច់​ប្រាក់ ​តាមភ្នាក់ងារ​ទ្រូម៉ាន់នីនៅទូទាំង​ប្រទេស។ ដើម្បី​ដកប្រាក់ ​នៅតាម​​ភ្នាក់ងារ​ទ្រូម៉ាន់នី អតិថិជន​​ត្រូវ​ប្រើប្រាស់​លេខ​កូដដកប្រាក់ (Cash Pickup Code)។
 
កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុត ​​រវាង​ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ចូល​ជាធរ​មាន​ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២២​ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់គ្នា ​រវាង​ភាគី​ទាំងពីរ​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ កាណាឌីយ៉ា។
 


លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​​ធនាគារ កាណាឌីយ៉ា មាន​ប្រសាសន៍​ថា៖ «វាជា​កិត្តិយស​ដ៏​ធំមួយ ​​ដែលយើង​អាច​​​ពង្រីក​​វិសាល​ភាព និង​សេវាកម្ម​របស់​យើង​ ជា​មួយ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ល្បី​ឈ្មោះ​ដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ​ដល់​អតិថិជន​របស់​ធនាគារ កាណាឌីយ៉ា និង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ និង​ពង្រឹងសេវាកម្មហិរញ្ញវត្ថុ​​ឲ្យកាន់តែប្រសើរ​»។
 
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត ​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖«យើង​តែងតែ​ស្វែង​រក​មធ្យោបាយ​នានា ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​ស្អិតល្មួត ​​ជា​មួយ​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ឈាន​មុខគេ​បែប​នេះ ដើម្បី​ផ្តល់​សេវាកម្ម​បន្ថែម​ទៀត​ ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះ​​ ជា​ឧទាហរណ៍​មួយ​​​ទៀត​​ដែល​បង្ហាញ​ពី​របៀប​ដែល​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចង​សម្ព័ន្ធ​ភាព ​ជា​មួយ​ក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត»។
 
សេវាកម្ម​ថ្មី​នេះ នឹងត្រូវបានដាក់ឲ្យប្រើ​ប្រាស់ក្នុងពេលឆាប់ៗ​នេះ។ ភាព​ជា​ដៃគូ​នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់ ទូទាត់​យ៉ាងលឿន និងរហ័ស ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាគង ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។ 
 
លើស​ពីនេះ​​ទៀត ភា្នក់ងារ​ទ្រូម៉ាន់នី ដែលជា​អតិថិជនរបស់ធនាគារ ​កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មី របស់ធនាគារ កាណាឌីយ៉ា អាច​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​សេវា​គ្រប់គ្រង​សាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេ ​អាច​ដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រង​លំហូរ​សាច់ប្រាក់ ​យ៉ាង​ងាយស្រួល​ផងដែរ៕
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង៖ https://www.canadiabank.com.kh/ ឬទំព័រ​ហ្វេសប៊ុក៖ https://web.facebook.com/CanadiaBankCambodia
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com