ជាតិ
រដ្ឋបាលកំពង់ធំ ដាក់​កំហិត​ឱ្យពលរដ្ឋប្រគល់ឧបករណ៍នេសាទល្មើសច្បាប់
15, May 2022 , 7:59 pm        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តកំពង់ធំ
រូបភាពពី រដ្ឋបាលខេត្តកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងឱ្យពលរដ្ឋ ប្រគល់ឧបករណ៍នេសាទល្មើសច្បាប់មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានមុនចុងខែឧសភា ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

 
រដ្ឋបាលខេត្តកំពង់ធំ ព្រមានថា ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្រ្តងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទបង្កើតថ្មី គ្មានកំណត់ក្នុងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចូលខ្លួនប្រគល់ឱ្យអាជ្ញាធរក្នុងមូលដ្ឋានរៀងៗខ្លួនជាកំហិត ត្រឹមថ្ងៃទី៣១ ខែឧសភា។ ក្នុងករណី មិនអនុវត្តតាម​ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។ 


 រូបភាពពី រដ្ឋបាលខេត្តកំពង់ធំ

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ ធនធានជលផល៕ 
 
 

Tag:
 កំពង់ធំ
  ឧបករណ៍នេសាទល្មើសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com