អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស៊ី​.ភី បើកសម្ពោធ​​រោងចក្រផលិតចំណីអាហារស្តង់ដារដំបូងគេក្នុងប្រទេសកម្ពុជា
16, May 2022 , 10:17 am        
រូបភាព
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង​លើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ព្រមទាំងជួយជំរុញឱ្យមានការសិក្សា និងបង្កើតការងារបន្ថែមដល់ប្រទេសកម្ពុជា។ 

កាលពីថ្ងៃទី១២​ ខែឧសភា ឆ្នាំ ២០២២ សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុនស៊ី.ភី ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ដំបូងគេក្នុងប្រទេសកម្ពុជា ។ ពិធីបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពីលោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ី.ភីដែលដឹកនាំដោយលោក Preeda Chunwong អនុប្រធានក្រុមប្រឹក្សាភិបាល, លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ , លោក​​​​ ម៉ៅ​ ធនិន ​អភិបាលនៃគណៈអភិបាលខេត្តកំពត និងគណៈប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាង ១ ០០០​ នាក់ទៀត ដែលបានចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃរោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពតនេះ។ 
 


​សន្ទុះនៃកំណើនប្រជាជន​​ ស្របគ្នានឹងកំណើនសេដ្ឋកិច្ចមានការលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើឲ្យតម្រូវការចំណីអាហារ នាពេលបច្ចុប្បន្ននេះ​មានការកើនឡើងខ្ពស់។ ដូច្នេះដើម្បីឆ្លើយតបជាមួយសេចក្ដីតម្រូវការខាងលើនេះ ​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ​បានបង្កើតរោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា​ ដោយផ្តោតសំខាន់ទៅលើស្តង់ដារ​ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។
 
លោក ម៉ៅ​ ធនិន ​អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាទិវាប្រកបទៅដោយនក្ខត្តឫក្ស ដ៏ឧត្តុង្គឧត្តមនិងពោពេញទៅដោយសញ្ចេតនារំភើបនិងរីករាយក្រៃលែង ដោយរដ្ឋបាលខេត្តកំពត បានសហការរៀបចំពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ជាស៊ីម កំចាយមា និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។»។ 
  


លោក ម៉ៅ ធនិន ក៏បាន​ធ្វើរបាយការណ៍ជូនសម្ដេច ស ខេង ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្តកំពត ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
 
លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើង ក្នុងគោលបំណងដើម្បី លើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ​​ឱ្យមានស្តង់ដារអន្តរជាតិ និងដើម្បីឱ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាព អនាម័យ និងដែលជាផលិតផលផលិតក្នុងស្រុក។ លើសពីនេះទៅទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារទាក់ទងនឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។
 
លើសពីនេះទៅទៀត ក្រុមហ៊ុន ស៊ី.ភី ក៏បានធ្វើអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗ ដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារ ទាក់ទងនឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។


 
លោក​​ Wittaya បានផ្តល់ជាឧទាហរណ៍បន្ថែម នៃគោលការណ៍ការផលិតចំណីអាហារ ប្រកបដោយអនាម័យល្អថា៖ «ការទទួលបានសាច់ដែលមានភាពស្រស់ល្អ ត្រូវមានគោលការណ៍ទាំងអស់ ៥ ប្រការ ដូចជា ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋានចិញ្ចឹមបែបស្តង់ដារ។ ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធ នឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។ ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ ឱ្យរួចរាល់សម្រាប់ទុកប្រើប្រាស់។ ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវ តាមគោលការណ៍ និងអនាម័យ មានការបែងចែក រវាងផ្នែកស្អាត និងផ្នែកកខ្វក់ ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាល នៃការផលិត។ ទី៥) ការថែរក្សាសាច់ បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។ ប្រសិនបើប្រតិបត្តិបានគ្រប់ទាំង ៥ ចំណុចនេះហើយ នោះធ្វើឱ្យយើងទទួលបានសាច់សត្វដែលមានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ។»។
 
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ "ផ្ទះបាយពិភពលោក" យើងបានប្តេជ្ញាផ្តល់នៅផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ ជាមួយនឹងទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងមានទស្សនវិស័យ ក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការ ដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។


 
លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃប្រចាំនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរដ្ឋាភិបាលថៃរហូតមក។  ក្រុមហ៊ុន ស៊ី.ភី បានផ្តោតលើការអភិវឌ្ឍន៍ផលិតផលចំណីអាហារ របស់ប្រទេសថៃ ដែលមាការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើន​ និងមនុស្សជុំវិញពិភពលោក។ 
 
នៅថ្ងៃ​នេះ ​គឺជា​ឱកាសដ៏​ល្អ​សម្រាប់ក្រុមហ៊ុន ស៊ី.ភី ជាចំណែកមួយ​ នៃការ​ជួយជ្រោមជ្រែង​ប្រទេស​កម្ពុជា ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហាររបស់កម្ពុជា ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។ ដូច្នេះរដ្ឋាភិបាលថៃ មានឆន្ទៈក្នុងការជួយគាំទ្រក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធផ្សេងៗ ដែលបានជួយពង្រឹងចំណងមិត្តភាព រវាងថៃ និងកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំយូរអង្វែង។
 
សម្តេច​ ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖« រោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ីភី ជារោងចក្រផលិតចំណីអាហារទីមួយនៅកម្ពុជា នៅខេត្តកំពតនេះ និងលើកសរសើរពីរសជាតិ និងគុណភាពផលិតចំណីអាហារ ស៊ីភី មិនចាញ់ផលិតផលនាំចូលឡើយ។ ក្រុមហ៊ុនជួយបង្កើតឱកាសការងារនៅក្នុងតំបន់ និងកាត់បន្ថយការចំណាកស្រុក ដោយការបង្កើតរោងចក្រកែច្នៃចំណីអាហារ បានតបស្នងទៅនឹងបញ្ហាការប្រឈមកង្វះការផលិតចំណីអាហារនៅកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង់សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ និងតម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនជួយបានទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។ សូមឱ្យក្រុមហ៊ុនជួយបន្តគាំទ្រ និងបង្កើតរោងចក្រផលិតចំណីអាហារបន្ថែមទូទាំប្រទេស និងផ្ដល់បច្ចេកទេស ចំណេះដឹង ដល់ស្ថាប័នក្រសួងនានា ប្រជាជនផងដែរ​។ ជាទីបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលបានចូលរួមចំណែក អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសអនុវិស័យចិញ្ចឹមសត្វ និងការកែច្នៃចំណីអាហារ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរ ក្រសួងដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្រួលដល់ការសាងសង់រោងចក្រផលិតចំណីអាហារមួយនេះ។»។


 
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺអាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។ ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។ យើងបានផលិត និងផ្តល់ផលិតផល ព្រមទាំងសេវាកម្មទៅកាន់ ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកទាំងអស់ជាង ២ ០០០នាក់ និងអតិថិជនជាង ១ ០០០ នាក់នៅគ្រប់ផ្នែកទាំងអស់។ 

 
ដោយនៅពេលអនាគតក្រុមហ៊ុន ស៊ី.ភី មានគម្រោង និងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារបន្ថែម ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវ​ការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
 
ក្រុមហ៊ុន ស៊ីភីអេហ្វ(CPF) បានបណ្តាក់ទុនលើអាជីវកម្មផ្សេងៗ ជាង១៦ ប្រទេស និងចែកចាយផលិតផលរបស់យើងជាង ៤០ ប្រទេស ទូទាំងពិភពលោក។
 
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកអាជីវកម្មជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់។


 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com