អត្ថបទពាណិជ្ជកម្ម
ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ទទួលបានមេដាយមាស​ព្រមគ្នា​​ ពីវិទ្យាស្ថានគុណភាពអន្តរជាតិ MONDE SELECTION ប្រចាំឆ្នាំ២០២២
16, May 2022 , 11:21 am        
រូបភាព
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព ចែករំលែកក្តីសោមនស្ស ដោយផលិតផល ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ឈ្នះពានរង្វាន់មេដាយមាស​ (GOLD QUALITY AWARD) ព្រមគ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២២ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក។​ ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើន​ដំណាក់កាល ​ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើនរូប​ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបាន​ការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ "វិទ្យាស្ថានគុណភាពអន្តរជាតិ"។ 


 
នេះគឺជាសមិទ្ធផល ជាទីមោទក តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អាទិភាពលើកត្តាគុណភាពជាចម្បង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយ ប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះគឺជាហេតុផលដែលធ្វើឱ្យស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរ។ 
 


លោកអគ្គនាយកនៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ “​មិនមែនជាការភ្ញាក់ផ្អើលនោះទេ ពីព្រោះយើងបានប្តេជ្ញា ពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ “គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព” បូករួមនឹងសម្ភារបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបយើងទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ថែមទាំង ដណ្តើមទីផ្សារស្រាបៀរ នៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័ស។”​ 
 
លោកមានប្រសាសន៍បន្ថែមថា​៖ “យើងសូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យមួយនេះ​ ជាមួយប្រជាជនខ្មែរ​ ដើម្បី​ជាសក្ខីភាពដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា​ ឲ្យកាន់តែមានភាពអស្ចារ្យ។​ ទន្ទឹមនឹងនេះ យើងនៅតែបន្តមហិច្ឆតា ក្នុងការណែនាំ ស្រាបៀរ ដែលផលិតក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗ ក្នុងសកលលោក និងនាំមកនូវមោទកភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក។”
 




ផលិតផលស្រាបៀររបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុត មុននឹងយកមកផលិត ដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត។


 
ទាំងនេះ សុទ្ធសឹងជាការគិតគូយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញ នូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com