ជាតិ
កម្មករ៣នាក់ស្លាប់​ ដោយសារដាច់ជណ្តើរយោង នៅការដ្ឋានសំណង់មួយកន្លែង នៅក្រុងព្រះសីហនុ
20, May 2022 , 10:26 am        
រូបភាព
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
មានកម្មករ៣នាក់ស្លាប់ ​ ក្នុងហេតុការណ៍ធ្លាក់ដាច់ជណ្តើរយោងពីជាន់ទី១៥នៅការដ្ឋានសំណង់មួយកន្លែង នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​នាព្រឹកថ្ងៃទី២០ឧសភា។ នេះជាព័ត៌មានបឋមដែលលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ផ្តល់ឱ្យសារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទ។

 
លោក ឡុង ឌីម៉ង់ ​បានបញ្ជាក់ថា ក្រៅពីកម្មករ៣នាក់ស្លាប់ហើយនោះ ក៏មានកម្មករ២នាក់រងរបួស ផងដែរ។ បើតាមអភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ​រូបនេះ សម្ភារដែលបម្រើដល់ការដ្ឋានសំណង់ នៃកន្លែងកើតហេតុនោះ  គឺមានសភាពចាស់ទ្រុឌទ្រោម  ព្រោះតែការដ្ឋាននេះ​បានផ្អាកការដំណើរជាច្រើនមកហើយ។
 
លោក ឡុង ឌីម៉ង់ បាននិយាយដូច្នេះ៖ «បច្ចុប្បន្នយើងកំពុងរង់ចាំរបាយការណ៍លម្អិត និងស្រាវជ្រាវបន្ថែមទៀត»។  
 

© រក្សាសិទ្ធិដោយ thmeythmey.com