កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! ក្រុមបាល់ទះកម្ពុជាបានមេដាយសំរឹទ្ធស៊ីហ្គេមក្រោយឈ្នះថៃ ៣-២
21, May 2022 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទទួលបានកំណត់ត្រាជាប្រវត្តិសាស្ត្រតាមរយៈការឈ្នះមេដាយសំរឹទ្ធលើកដំបូងបំផុតពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នាព្រឹត្តិការណ៍លើកទី៣១នៅប្រទេសវៀតណាម កម្ពុជាបានយកឈ្នះថៃ ៣-២ នាជំនួបដណ្តើមលេខ៣។

 
សិតទីមួយ កម្ពុជាឈ្នះ ២៥-២៣ ថៃវាយបកវិញ ២៥-២២ នៅសិតទីពីរ។ កម្ពុជាឈ្នះ ២២-២២ សារជាថ្មីនៅសិតទីបី ប៉ុន្តែថៃឈ្នះ ២៥-១៣ វិញនៅសិតទីបួន។ ឈានដល់សិតទី៥ កម្ពុជាឈ្នះ ១៥-១៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com