កីឡាជាតិ
ជាតិ
កីឡាករ សៀន ចាន់ហួត បានមេដាយសំរឹទ្ធលើវិញ្ញាសាសម្ដែងគុនដំបងឯកត្តជន
21, May 2022 , 4:35 pm        
រូបភាព
កីឡាករវូវីណាម សៀន ចាន់ហួត បានមេដាយសំរឹទ្ធលើវិញ្ញាសាសម្ដែងគុនដំបងឯកត្តជន (Four Elements staff form) នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។



កីឡាករឡាវ Phailath Thammavongsa បានពិន្ទុ ២៦៨ ឈ្នះមេដាយមាស។ កីឡាករមីយ៉ាន់ម៉ា Tin Zaw Htoo បាន ២៦៤ពិន្ទុ ឈ្នះមេដាយប្រាក់។

កីឡាករ សៀន ចាន់ហួត ទទួលបាន២៥៩ពិន្ទុ ឈ្នះមេដាយសំរឹទ្ធស្ទួន ជាមួយកីឡាករឥណ្ឌូណេស៊ី Kadek Dwi Sharmadi បាន ២៥៩ពិន្ទុ ។ កីឡាករវៀតណាម Long Dinh Thien ទទួលបាន  ២៥៧ពិន្ទុ កីឡាករថៃ phupakorn wonggthachet បាន  ២៥៦ពិន្ទុ៕

Tag:
 វូវីណាម
© រក្សាសិទ្ធិដោយ thmeythmey.com