ជាតិ
លោក កែវ ឡង់ឌី ទទួលបានគោរម្យ៍ងារជា «ធម្មទានាចារ្យ» ជំនួយការសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស
19, Jun 2022 , 11:59 am        
រូបភាព
លោក កែវ ឡង់ឌី អគ្គនាយកហាងលក់ទំនិញកុមារ Baby Outlet ទទួលបានគោរម្យ៍ងារជា «ធម្មទានាចារ្យ» ជំនួយការ​ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

 

 
បើតាមព្រះរាជសង្ឃប្រកាសនៃវត្តឧណ្ណាលោម លោក កែវ ឡង់ឌី នឹងក្លាយជាជំនួយការសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ ចាប់ពីថ្ងៃទី១០ ខែមិថុនានេះតទៅ។ 

រូបភាពពីហ្វេសប៊ុកលោក កែវ ឡង់ឌី
  
លោក កែវ ឡង់ឌី បានពន្យល់អត្ថន័យគោរម្យ៍ងារជា «ធម្មទានាចារ្យ» នេះលើហ្វេសប៊ុកលោក ថាជា បុគ្គលដែលចែករំលែកចំណេះដឹងដល់មនុស្សទូទៅ ដើម្បីសេចក្ដីចម្រើនរបស់ពួកគេ ឱ្យពួកគេដើរផ្លូវត្រូវ និងមានក្ដីសុខ។
 
ក្រៅពីលោក កែវ ឡង់ឌី ក៏មានបុគ្គលល្បីៗមួយចំនួនទទួលបានគោរម្យ៍ងារផ្សេងៗគ្នាពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ 

រូបភាពពីហ្វេសប៊ុកលោក កែវ ឡង់ឌី  

ក្នុងនោះមាន សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា  និងជាអគ្គាធិការរងពុទ្ធិកសិក្សាជាតិ,បណ្ឌិត កុល ផេង ប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា,លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា,លោក ចាន់ សេរី ទីប្រឹក្សាហូម-ខូខេសិន,បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប រួមទាំងបុគ្គលល្បីចំនួន១៦នាក់ទៀត៕ 
 

Tag:
 កែវ ឡង់ឌី
© រក្សាសិទ្ធិដោយ thmeythmey.com