ជាតិ
ស្រះដំរីនៅអតីតរាជធានីបុរាណ «មហិន្រ្ទបពត៌» មានរូបសំណាកដំរី ខ្លា និងគោ ធំៗ
19, Jun 2022 , 9:59 pm        
រូបភាព
ដោយ:
សៀមរាប៖ «ស្រះ​ដំរី​» ជា​អតីត​ដែនដី​រាជធានី​បុរាណ «​ម​ហិ​ន្ទ្រ​បព​ត៌​» ដែល​ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ នៅស្រះដំរីមានរូបសំណាកដំរី ខ្លា និងគោ។ ភ្ញៀវទេសចរបង្ហាញការភ្ញាក់ផ្អើលពេលបានឃើញ រូបសំណាកទាំងនោះ។ ទេសចរលើកឡើង ពួកគេមិននឹងស្មានថានៅកណ្ដាលព្រៃ មានរូបសំណាកធ្វើពីថ្មធំៗ បែបនេះឡើយ។​ ទេសចរទាំងនោះតាំងចិត្តផ្សព្វផ្សាយ​ពី «ស្រះដំរី» ទៅកាន់អ្នកទេសចរផ្សេងៗទៀត។

 

 
សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាវីដេអូខាងក្រោម៖ 

 

តាមរយៈដំណើរកម្សាន្តជាមួយក្រុមជំរំតង់ Cambodia Amazing Trip Planner កាលពីថ្ងៃទី១៣-១៥ ខែឧសភា កន្លងទៅ សារព័ត៌មានថ្មីៗ២៥ បានទៅដល់ទីតាំង «​ស្រះ​ដំរី​» មាន​ចម្ងាយ​ប្រមាណ ៩​គីឡូម៉ែត្រ ពី​ព្រះអង្គ​ធំ ដោយ​អ្នកដំណើរ​ត្រូវធ្វើ​ដំណើរ​តាម​ម៉ូតូ​ឆ្លងកាត់​ព្រៃ ថ្ម និង​ទីវាល​នៅលើ​ខ្នងភ្នំ​គូលែន​ប្រមាណ ៤០​នាទី​៕
 

Tag:
 ស្រះដំរី
  ភ្នំគូលែន
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com