ជាតិ
មនុស្សជាង៣ពាន់នាក់ ចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ លើកទី១០
19, Jun 2022 , 4:59 pm        
រូបភាព
ភ្នំពេញ៖ មនុស្សចំនួន ៣ ៦២១ នាក់ បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ លើកទី១០ នៅមុខព្រះបរមរាជវាំង ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

 

 
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី១០ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៩ មិថុនា  នៅមុខព្រះបរមរាជវាំង មានអ្នកចូលរួម ចំនួន ៣ ៦២១នាក់។ គោលបំណង​ នៃ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ , ទីក្រុងស្អាត និងបៃតង, សប្បុរសធម៌ មន្ទីរពេទ្យគន្ធបុប្ផា ,​ភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងរត់ឆ្ពោះទៅស៊ីហ្គេម ២០២៣​ នៅកម្ពុជា។ 

ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ មាន៤ វិញ្ញាសា គឺ​រត់​ចម្ងាយ២១​គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ​, ៣​គីឡូម៉ែត្រ និង២១​គីឡូម៉ែត្រ៕ 



 
 

© រក្សាសិទ្ធិដោយ thmeythmey.com