ជាតិ
សង្គមជាតិ
កម្មករ២៧នាក់ រងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្ត នៅស្រុកឧដុង្គ
25, Jun 2022 , 6:19 pm        
រូបភាព
 រថយន្តដឹកកម្មករ កម្មាការិនី ដែលក្រឡាប់។ រូបភាពពី ទំព័រហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
រថយន្តដឹកកម្មករ កម្មាការិនី ដែលក្រឡាប់។ រូបភាពពី ទំព័រហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
កម្មករ-កម្មការិនីចំនួន២៧នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមទំព័រហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កម្មករ-កម្មការិនី ដែលរងរបួសទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាល ដោយក្នុងនោះ អ្នករងរបួសធ្ងន់ ១១នាក់។




ទំព័រហ្វេសប៊ុកអភិបាលខេត្តកំពង់ស្ពឺដដែល បានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីខាងលើនេះ កើតឡើងនៅចំណុចភូមិពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដុង្គ ដោយសារផ្លូវកោង ព្រមទាំងអ្នកបើកបរ បានបើកក្នុងល្បឿនលឿន។
 
«សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនកូនក្មួយដែលជាម្ចាស់ឡានដឹកកម្មករ-កម្មការិនី សូមបងប្អូនកូនក្មួយ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយ កុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ពីព្រោះបងប្អូនកូនក្មួយដែលជាម្ចាស់រថយន្តឬក៏អ្នកបើកបររថយន្តទាំងអស់ ត្រូវបានកម្មករ-កម្មការិនី រាប់សិបនាក់បានស្ម័គ្រផ្ញើអាយុជីវិតនៅលើយើងអ្នកបើកបរតែម្នាក់គត់»។ នេះជាសារអំពាវនាវរបស់ លោក វ៉ី សំណាង៕
 

លោក វ៉ី សំណាង ស្ថិតនៅកន្លែងព្យាបាល កម្មករ កម្មការិនី ដែលរងរបួសដោយហេតុការណ៍ ក្រឡាប់ឡាន នៅក្នុងស្រុកឧដ្ដុង។ រូបភាពទំព័រហ្វេសប៊ុក លោក វ៉ី សំណាង។ 


Tag:
 ThmeyThmey
  គ្រោះថ្នាក់ចរាចរណ៍
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com