កីឡាជាតិ
ជាតិ
សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំជ្រើសរើសប្រធានអាណត្តិទី៧
21, Jul 2022 , 6:59 pm        
រូបភាព
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន អាណត្តិទី៧ នាព្រឹកថ្ងៃទី២១ កក្កដា ២០២២ ។(ប្រភព ក្រសួងសាធារណការ និងដឹកជញ្ជូន)
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន អាណត្តិទី៧ នាព្រឹកថ្ងៃទី២១ កក្កដា ២០២២ ។(ប្រភព ក្រសួងសាធារណការ និងដឹកជញ្ជូន)
សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំពិធីសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅថ្ងៃទី២២ ខែកក្កដា នៅទីស្តីការសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។


លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមានលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងមន្ត្រីជំនាញពាក់ព័ន្ធ។
 
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២១ កក្កដានេះ លោករដ្ឋលេខាធិការ បានជំរុញឱ្យអង្គប្រជុំទាំងអស់ផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូល ដើម្បីធ្វើឱ្យការរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៧ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
 
ការរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា នៅទីស្តីការសាធារណការ និងដឹកជញ្ជូន។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បាទ!ថ្ងៃស្អែកនឹងមានការរៀបចំបោះឆ្នោតជ្រើសរើស តែសម្រាប់ថ្ងៃនេះមិនទាន់មានអ្វីទេ ថ្ងៃស្អែកការបោះឆ្នោតចប់បានដឹង»។
 
បច្ចុប្បន្នលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាន់តួនាទីជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនេះ។ លោកបានកាន់តួនាទី អស់៣អាណត្តិមកហើយ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com