កីឡាជាតិ
ជាតិ
ជម្រើសជាតិសីដក់ និងឈីនឡូន ចូលរួមប្រកួត King Cup នៅប្រទេសថៃ
22, Jul 2022 , 7:59 am        
រូបភាព
ជម្រើសជាតិសីដក់ និងឈីនឡូនកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត King Cup នៅប្រទេសថៃ រូបពី CAMSOC
ជម្រើសជាតិសីដក់ និងឈីនឡូនកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត King Cup នៅប្រទេសថៃ រូបពី CAMSOC
ក្រុមជម្រើសជាតិកីឡាសីដក់ និងឈីនឡូនកម្ពុជា បានចេញដំណើរទៅប្រទេសថៃ កាលពីថ្ងៃទី២១ ខែកក្កដា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ King Cup Championship ដែលនឹងចាប់ផ្ដើមនៅប្រទេសថៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។


ព្រឹត្ដិការណ៍ King Cup Championship គឺជាការប្រកួតកម្រិតពិភពលោក ដោយមានប្រទេសចូលរួមចន្លោះពី៣៥ ទៅ៤០ប្រទេស។ ព្រឹត្តិការណ៍នេះ ធ្វើជារៀងរាល់ឆ្នាំ តែត្រូវខកខានអស់រយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។ នេះបើយោងតាមគេហទំព័រ Cambodia 2023 ។
 
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្ដិការណ៍នេះ ជាពិសេសត្រៀមសម្រាប់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។ លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈីនឡូនកម្ពុជាបានឲ្យដឹងថា ៖« យើងហាត់តាំងពីដើមឆ្នាំ២០២២មកម្ល៉េះដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ ហើយក៏ហាត់ត្រៀមស៊ីហ្គេមនៅវៀតណាមមកដែរ។»។


 ជម្រើសជាតិសីដក់ និងឈីនឡូនកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត King Cup នៅប្រទេសថៃ រូបពី CAMSOC

គ្រូបង្វឹករូបនេះ បានដាក់គោលដៅយកមេដាយត្រឡប់មកវិញ ជាមួយនិងបទពិសោធន៍ប្រកួតនៅលើទីលានជាក់ស្ដែង ដើម្បីបន្សាំកុំឲ្យភ័យអំឡុងពេលប្រកួត។ 
 
«បច្ចុប្បន្ននេះក្មេងៗរបស់យើងមានឆន្ទៈខ្ពស់ណាស់។ ជាក់ស្ដែងពេលហាត់ចប់តាមកាលកំណត់១ថ្ងៃហាត់៦ម៉ោង ហើយពួកគាត់តែងលួចមកហាត់ដោយខ្លួនឯងបន្ថែមទៀត ដោយមិនខ្លាចនឿយហត់ទេ។ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងធ្វើបានល្អ។»។ លោក ជាតិ ខេមរា បានប្រាប់បែបនេះ។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនកីឡាករ១៨នាក់ និងកីឡាការិនី៨រូប។ ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ដល់ ៣០ ខែកក្កដា នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតព្រឹត្តិការណ៍នេះ ចុងក្រោយបង្អស់ នៅថៃ ឆ្នាំ២០១៩៕
 

ជម្រើសជាតិសីដក់ និងឈីនឡូនកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត King Cup នៅប្រទេសថៃ រូបពី. CAMSOC


Tag:
 សីដក់
  ឈីនឡូន
© រក្សាសិទ្ធិដោយ thmeythmey.com