កីឡាជាតិ
ជាតិ
ជម្រើសជាតិនារីកម្ពុជាក្រោម ១៨ឆ្នាំ ប្រកួតជាមួយថៃ
22, Jul 2022 , 9:29 am        
រូបភាព
ជម្រើសជាតិនារីកម្ពុជាក្រោម ១៨ឆ្នាំ ហ្វឹកហាត់ត្រៀមប្រកួត AFF U-18 Women_s Championship មុនជំនួបជាមួយថៃ នៅប្រទេសឥណ្ឌូណេស៊ី រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
ជម្រើសជាតិនារីកម្ពុជាក្រោម ១៨ឆ្នាំ ហ្វឹកហាត់ត្រៀមប្រកួត AFF U-18 Women_s Championship មុនជំនួបជាមួយថៃ នៅប្រទេសឥណ្ឌូណេស៊ី រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
ដោយ៖ គឹម មករា

នៅក្នុងពូល A កម្ពុជា ត្រូវប្រកួតជាមួយជម្រើសជាតិថៃ នៅថ្ងៃទី២២ ខែកក្កដា វេលាម៉ោង៣:៣០រសៀល ក្នុងកីឡដ្ឋាន Gelora Jakabaring ប្រទេសឥណ្ឌូណេស៊ី។


ព្រឹត្តិការណ៍ AFF U-18 Women’s Championship ឆ្នាំដំបូងនេះ  ក៏មានវត្ដមានបាល់ទាត់នារីក្រោម១៨ឆ្នាំរបស់កម្ពុជាផងដែរ។ ចំពោះការប្រកួតនៅថ្ងៃទី២២ ភាគីទាំង២ មិនទាន់អាចស្មានដឹងពីកម្រិតដៃគូយ៉ាងណាទេ ព្រោះជំនួបនេះ ក៏ជាលើកទី១ដែរ សម្រាប់ក្រុមទាំង២។
 
កម្ពុជា បានបញ្ជូនកីឡាការិនី ២៣រូប ក្នុងនោះមាន៖
ក្លិបបាល់ទាត់សៀមរាប ៨រូប៖ ស៊ុយ រស្មី, លឿង វត្ថា, ឌឿន ស្រីណាត, ហឿន ធារី, សំរ៉ិត ស្រីម៉ុច, វឿន ស្រីរ័ត្ន, ញឹម គង្គារ និង សំរ៉ិត និមល។
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ៤រូប៖ ជឿន សុខឃៀង, នី ស្រីវន, គីន រក្សា និង សេម ស្រីណាង។
ក្លិបបាល់ទាត់វិសាខា ៥រូប៖ សោម មុនីកន្និដ្ឋា, ទន់ គីមហុង, ថន ថុនា, អ៊ីម ម៉ីសាន និង ម៉ាន យ៉ា។
ក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង ៤រូប៖ វ៉ុន ស្រីនូ, ខុំ លី, ម៉ុត រ៉ាត់ និង ឈិត សាភឿន។
ក្លិបបាល់ទាត់បឹងកេត ២រូប៖ ស៊ីម សូរីតា និង រិទ្ធ ច័ន្ទនិម្មល។
 
ការប្រកួតបន្ទាប់ ក្នុងពូល A ដដែល កម្ពុជា ត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែកក្កដា, ជួប វៀតណាម ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែកក្កដា ប៉ះជាមួយ សិង្ហបុរី៕
 

.ជម្រើសជាតិនារីកម្ពុជាក្រោម ១៨ឆ្នាំ ហ្វឹកហាត់ត្រៀមប្រកួត AFF U-18 Women_s Championship មុនជំនួបជាមួយថៃ នៅប្រទេសឥណ្ឌូណេស៊ី រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ

.ជម្រើសជាតិនារីកម្ពុជាក្រោម ១៨ឆ្នាំ ហ្វឹកហាត់ត្រៀមប្រកួត AFF U-18 Women_s Championship មុនជំនួបជាមួយថៃ នៅប្រទេសឥណ្ឌូណេស៊ី រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ


Tag:
 បាល់ទាត់
  AFF
  AFF U-18 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com