កីឡាជាតិ
ជាតិ
ក្រុមប្រឹក្សាប្រតិបត្តិ IWF វាយតម្លៃខ្ពស់លើសហព័ន្ធកីឡាលើកទម្ងន់កម្ពុជារៀបចំបានល្អ
22, Jul 2022 , 6:59 pm        
រូបភាព
លោក Tom Liaw (ពាក់វ៉ែនតា) និងលោក លោក Phetkasem Latarporn ពេលជួបជាមួយលោកវ៉ាន់ ចំរើន នាទីស្នាក់ការNOCC(ប្រភព សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា)
លោក Tom Liaw (ពាក់វ៉ែនតា) និងលោក លោក Phetkasem Latarporn ពេលជួបជាមួយលោកវ៉ាន់ ចំរើន នាទីស្នាក់ការNOCC(ប្រភព សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា)
ដោយ៖ហៀក ឆក
 
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីលោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ International Weithtlifting Federation  និងជាអនុប្រធានទី១ Southestheast Asian Weightlifting Federation រួមដំណើរជាមួយលោក Phetkasem Latarporn ក្រុមប្រឹក្សាប្រតិបត្តិ Thailland Asian Weightlifting Association និងអ្នកជំនាញកីឡាលើកទម្ងន់ប្រទេសថៃ។ ពួកគេទាំងនេះ មកត្រួតពិនិត្យការរៀបចំរបស់សហព័ន្ធ សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ 

 
ស្របពេលដែលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ចូលមកដល់នាខែឧសភា ខាងមុខនេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានអញ្ជើញក្រុមប្រឹក្សាប្រតិបត្តិពីររូប និងប្រតិភូបច្ចេកទេសមកកម្ពុជា ដើម្បីពិនិត្យ និងវាយតម្លៃចំពោះ ទីតាំងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
 
លោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF  និងជាអនុប្រធានទី១ SEAWF និងលោក Phetkasem Latarporn ក្រុមប្រឹក្សាប្រតិបត្តិ TAWA រួមមានអ្នកជំនាញកីឡាលើកទម្ងន់ប្រទេសថៃនោះ មានគោលដៅជួយពង្រឹងសមត្ថភាពសហព័ន្ធ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជាមួយនេះ ប្រកបដោយភាពរលូន។


លោក Tom Liaw អាវខ្មៅឈរស្តាំដៃលោក វ៉ាត់ ចំរើន អាវប្រផេះឈរកណ្តាល នាទីស្នាក់ការNOCC(ប្រភព សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា)

 ទីតាំងរៀបចំកីឡាលើកទម្ងន់ នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅអូតែលសុខា និងទីតាំងហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោ។ លោកសំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖ «ទីតាំងហ្នឹងគាត់ថាល្អហើយ ហើយគាត់មើលពីស្ថានភាពយើងធ្វើនៅក្នុងអូតែលសុខាគឺកន្លែងដែលល្អ»។ 
 
គួបញ្ជាក់ថា លោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF  និងជាអនុប្រធានទី១ SEAWF ហើយក៏ជាប្រធានបច្ចេកទេសកីឡាលើកទម្ងន់ ត្រូវបានជាប់ឆ្នោតក្នុងអាណត្តិ២០២២-២០២៤នេះ។ លោក Tom Liaw ជនជាតិសិង្ហបុរី និងលោក Phetkasem Latarporn ក្រុមប្រឹក្សាប្រតិបត្តិ TAWA ជាជនជាតិថៃ នឹងត្រលប់ទៅកាន់ប្រទេសខ្លួនវិញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕
 
 
 
 

Tag:
 កីឡាលើកទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com