កីឡាជាតិ
ជាតិ
ខេមបូឌានព្រីមៀរលីគ៖ បឹងកេត ជួបវិសាខា ខណៈណាហ្គាវើលដ៍ ជួបព្រះខ័នរាជស្វាយរៀង
23, Jul 2022 , 7:59 am        
រូបភាព
ជំនួបរវាងក្រុមវិសាខា(ខៀវ) ទល់នឹងភ្នំពេញក្រោន(បៃតង)នាសប្តាហ៍ទី១១ កន្លងទៅ
ជំនួបរវាងក្រុមវិសាខា(ខៀវ) ទល់នឹងភ្នំពេញក្រោន(បៃតង)នាសប្តាហ៍ទី១១ កន្លងទៅ
ដោយ៖ហៀក ឆក

ក្រុមចំនួន៨ នឹងត្រូវប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី១២ ជុំទី២ ចាប់ម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។



កីឡដ្ឋានអង្គរអ៊ែវ៉េររបស់បឹងកេត នឹងបើកទ្វាទទួលក្រុមភ្ញៀវវិសាខា។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៦ប្រកួតកន្លងមក ដោយវិសាខា ឈ្នះ១ និងចាញ់៥។ ៣ប្រកួតចុងក្រោយនៃពានលីគកំពូលរបស់វិសាខា ឈ្នះគីរីវង់សុខសែនជ័យ ២-១ ,ឈ្នះអង្គរថាយហ្គឺរ៣-១ និងឈ្នះភ្នំពេញក្រោន ៣-១ ។ចំណែកបឹងកេត ឈ្នះទ័ព៤-៣ ,ចាញ់ព្រះខ័នរាជ ០-១ និងស្មើអង្គរថាយហ្គឺរ ០-០។ បច្ចុប្បន្ននេះ វិសាខា ឈរលេខ២ ខណៈ បឹងកេត ឈរលេខ៣។
 
ក្នុងពេលជាមួយគ្នានេះដែរកីឡដ្ឋានគីរីវង់ ក្នុងទឹកដីខេត្តតាកែវរបស់ក្រុមគីរីវង់សុខសែនជ័យ ក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោនដែរ។ ជួបគ្នា៤លើក ម្ចាស់ផ្ទះពុំដែលឈ្នះភ្ញៀវឡើយ ពោលគឺចាញ់ភ្នំពេញក្រោន ដោយលទ្ធផល ៦-០,២-១, ៣-២ និង៦-១ ។ នេះជាជំនួបទី៥ហើយរវាងក្រុមទាំងពីរ។ 
 
៣ប្រកួតកន្លងមករបស់ម្ចាស់ផ្ទះ ស្មើថាយហ្គឺរ ៣-៣, ចាញ់វិសាខា ១-២ និងចាញ់ណាហ្គា១-២ ខណៈភ្ញៀវឈ្នះថាយហ្គឺរ ៣-២ ស្មើទ័ព២-២ ចាញ់វិសាខា ១-៣។ បច្ចុប្បន្នវភ្នំពេញក្រោន លេខ៦ , ឯគីវង់សុខសែនជ័យ លេខ៨។
  

អង្គរថាយហ្គឺរ ក្នុងជំនួបទល់នឹងក្រុម គីរីវង់សុខសែនជ័យ នាសប្តាហ៍ទី៧

ងាកទៅកីឡដ្ឋាស្មាត អ អេស អិន វិញ ក៏មានការតទល់គ្នារវាងណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង ។ ជួបគ្នា៥លើកព្រះខ័នរាជ ពុំស្គាល់ពាក្យចាញ់ណាហ្គាឡើយ ដោយឈ្នះ២-០,៤-០,៣-១, ២-១ និងស្មើ១-១។ ៣ប្រកួតកន្លងមករបស់ព្រះខ័នរាជស្វាយរៀង ឈ្នះភ្នំពេញក្រោន ១-០ ឈ្នះបឹងកេត១-០ និងស្មើទ័ព ១-១ ខណៈណាហ្គាចាញ់វិសាខា ០-២, ស្មើទ័ព១-១ និងឈ្នះគីរីវង់សុខសែនជ័យ២-១។ ព្រះខ័នស្វាយរៀង លេខ១ ខណៈណាហ្គាវើលដ៍ ឈរលេខ៣។ ជំនួបមួយនេះ តើណាហ្គាវើលដ៍ ឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីលុបបំបាត់ភាពមិនចាញ់របស់ក្រុមកំពូលតារាងមួយនេះដែរទេ?
 
ចូលដល់ម៉ោង៦និង៣០ នាទីល្ងាច អង្គរថាយហ្គឹរ ក៏ត្រូវជួបម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាចាស់។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើក ដោយម្ចាស់ផ្ទះទ័ព ពុំដែលឈ្នះក្រុមភ្ញៀវឡើយ ដោយលទ្ធផលស្មើ ១-១, ចាញ់៣-២ ,២-១ និង៥-៤។
 
ជំនួបលើកទី៥នេះតើម្ចាស់ផ្ទះអាចយកឈ្នះបានដែរឬទេ។ ម្ចាស់ផ្ទះ៣ប្រកួតកន្លងមក ស្មើណាហ្គា ១-១ ស្មើភ្នំពេញក្រោន ២-២ និងស្មើព្រះខ័នរាជស្វាយរៀង ​១-១ ខណៈភ្ញៀវ ចាញ់ភ្នំពេញក្រោន ២-៣ ចាញ់វិសាខា ១-៣ និងស្មើបឹងកេត០-០៕
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com