កីឡាជាតិ
ជាតិ
អជ្ញាកណ្តាលកីឡាបាល់ទះកម្ពុជា២រូប ទៅរៀនវគ្គបណ្ដុះបណ្ដាលទៅថៃ
24, Jul 2022 , 10:59 pm        
រូបភាព
លោក ជា តុលា (ឆ្វេង) និងលោក ង៉ូវ សុខងី (ស្តាំ) ក្នុងកម្មវិធីប្រកួតបាល់ទះក្នុងសាលពានរង្វាន់Ganzberg Special Volleyball Challenge 2022(រូបពី៖សហព័ន្ធកីឡាបាល់ទះកម្ពុជា)
លោក ជា តុលា (ឆ្វេង) និងលោក ង៉ូវ សុខងី (ស្តាំ) ក្នុងកម្មវិធីប្រកួតបាល់ទះក្នុងសាលពានរង្វាន់Ganzberg Special Volleyball Challenge 2022(រូបពី៖សហព័ន្ធកីឡាបាល់ទះកម្ពុជា)
ដោយ៖ហៀក ឆក

សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបញ្ជូនមន្រ្តីអាជ្ញាកណ្តាលពីររូបចេញទៅរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលបាល់ទះឆ្នេរខ្សាច់អន្តរជាតិ (Asian Beach Volleyball International Referee Candite Course)  នៅប្រទេសថៃ នាថ្ងៃទី២៥ ដល់៣១ ខែកក្កដា ឆ្នាំ២០២២។



សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងរៀបចំ និងខ្នះខ្នែងក្នុងការពន្លឿនសមត្ថភាពកីឡាករ កីឡាការិនី និងមន្រ្តីអាជ្ញាកណ្តាលសម្រាប់ត្រៀមខ្លួនស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា(រូបពី៖សហព័ន្ធកីឡាបាល់ទះកម្ពុជា)

បញ្ជូនមន្រ្តីអាជ្ញាកណ្តាលពីររូប គឺលោក ង៉ូវ សុខងី និងលោក ជា តុលា នឹងដំណើរទៅប្រទេសថៃដើម្បីចូលរួមវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលបាល់ទះឆ្នេរខ្សាច់អន្តរជាតិ (Asian Beach Volleyball International Referee Candite Course)។
 
 លោកអាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការចេញដំណើរនេះដែរគឺដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិ ដើម្បីយកអាជ្ញាប័ណ្ណក្នុងការដឹកនាំការប្រកួត។
 
«បាទ! ទៅយកបែបអន្តរជាតិបាទ»។ លោកអគ្គលេខាធិការបញ្ជាក់យ៉ាងដូច្នេះ៕
 

Tag:
 សហព័ន្ធកីឡាបាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com