ជាតិ
សង្គមជាតិ
លោកស្រី ជូ ប៊ុនអេង៖ បញ្ហាជួញដូរមនុស្សឆ្លងដែន នឹងជជែកក្នុងប្រជុំអាស៊ាន ដើម្បីរួមគ្នាទប់ស្កាត់
29, Jul 2022 , 8:59 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រី្ត និងមេដឹកនាំអាស៊ាន នាពេលខាងមុខ​ នឹងមានការពិភាក្សាគ្នា ពីបទល្មើសជួញដូរមនុស្សឆ្លងដែន ដើម្បីរកដំណោះស្រាយរួមគ្នាទប់ស្កាត់។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ជូ ប៊ុនអេង អះអាងថា កម្ពុជានឹងបើកយុទ្ធនាការត្រួតពិនិត្យទ្រង់ទ្រាយធំ ពីវត្តមានស្នាក់នៅរបស់ជនបរទេស ដោយសារលេចឮដំណឹងជនបរទេសរងគ្រោះពីការជួញដូរមនុស្សនៅកម្ពុជា។ ហើយអ្វីដែលជៀស មិនរួចក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រី្ត នឹងមានការលើកពីបញ្ហាជួញដូរមនុស្សក្នុងតំបន់អាស៊ានយកមកពិភាក្សា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ព្រោះករណីនេះ ជាបទឧក្រិដ្ឋឆ្លងដែន។ 
 
សូមស្ដាប់កិច្ចសម្ភាស រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយនិងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុរប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៖






 
ជំហានដំបូងនៃការទប់ស្កាត់ការជួញដូរមនុស្ស គឺត្រូវតែពង្រឹងការកិច្ចផ្ទៃក្នុងប្រទេស ហើយនឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ។ សម្រាប់យុទ្ធនាការពង្រឹងត្រួតពិនិត្យវត្តមានជនជាតិបរទេសនេះ ដើម្បីដឹងពីកន្លែងស្នាក់នៅរបស់ជនបរទេស ក្នុងការងាយស្រួលប៉ាន់ស្មានល្បិចកលរបស់ជនល្មើស និងស្វែងរកជនរងគ្រោះផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី ជូ ប៊ុនអេង ដែលបានបន្ថែមថា ជំហានបន្ទាប់ កម្ពុជាសហការជួយប្រទេសជិតខាង។ 
 
«កិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលពាក់ព័ន្ធ ពិសេសក្នុងតំបន់ និងប្រទេសជាប់ព្រំដែន។ ហើយយើងនឹងលើកការងារនេះ មកពិភាក្សា(ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រី្តការបរទេសនាពេលខាងមុនេះ) តែពេលនេះ យើងចាប់ផ្ដើមពីការត្រួតពិនិត្យជនបរទេសនៅក្នុងប្រទេស…»។ នេះជាការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង កាលពីថ្ងៃទី២៧ កក្កដា៕ 
 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com