ជាតិ
បទសម្ភាសន៍
Color Silk បង្កើតកន្លែងបណ្ដុះបណ្ដាលតម្បាញសូត្រដល់ស្រ្តីក្នុងស្រុកបន្ទាយស្រី
01, Aug 2022 , 9:00 am        
រូបភាព
អ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកសមាគមពណ៌សូត្រ
អ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកសមាគមពណ៌សូត្រ
សៀមរាប៖ ជាង៣ឆ្នាំមកហើយ ដែលអង្គការពណ៌សូត្រ ឬ Color Silk (Cambodia) បានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្បាញសូត្រ នៅស្រុកបន្ទាយស្រី។ មជ្ឈមណ្ឌលនេះ អនុញ្ញាតឱ្យស្រ្តីតាមសហគមន៍ក្នុងខេត្តសៀមរាប អាចចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលតម្បាញសូត្រ ហើយក្រោយបញ្ចប់វគ្គ ពួកគេនឹងទទួលបានសម្ភារ និងវត្ថុធាតុដើមដើម្បីត្បាញសូត្រនៅតាមផ្ទះរៀងៗខ្លួន។  អង្គការនេះ ទទួលទិញ និងរកទីផ្សារសូត្រដល់ស្រ្តីទាំងនោះ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកអង្គការពណ៌សូត្រ ដូចតទៅនេះ៖  
 


 
ចាប់ផ្តើមមានវត្តមាននៅស្រុកបន្ទាយស្រី នាពាក់កណ្ដាលឆ្នាំ២០១៩ បច្ចុប្បន្ន មានស្រ្តីជាង១០០នាក់ហើយ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ដែលគ្រប់គ្រងដោយអង្គការ ពណ៌សូត្រ ឬ Color Silk។ អ្នកស្រី ងន វ៉ាន់ថា ប្រាប់ថា មជ្ឈមណ្ឌលនេះ ទទួលបានការឧបត្ថម្ភពីធនាគារមេយប៊ែង តាមរយៈកម្មវិធី Women Eco-Weavers។ 
 
ការបណ្ដុះបណ្ដាលនេះមានរយៈពេល៥ខែ​ ក្នុងបំណងលើកកម្ពស់កម្រិតជីវភាពស្រ្ដី ក្នុងសហគមន៍ និងយុវតីដែលបោះបង់ការសិក្សា ឱ្យមានចំណេះជំនាញមួយត្រឹមត្រូវលើកស្ទួយកម្រិតជីវភាពគ្រួសារ។

 មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ។ រូបភាពពីអ្នកស្រី ងន វ៉ាន់ថា
គោលដៅទៅអនាគត​ អ្នកស្រី ងន វ៉ាន់ថា ចង់ពង្រីកមជ្ឈមណ្ឌលឱ្យកាន់តែធំជាងមុន បំណងផ្តល់ការបណ្ដុះបណ្ដាលដល់ស្រ្ដី ឱ្យបានកាន់តែច្រើនក្នុងសហគមន៍។ ផ្តល់ជំនាញដល់ស្រ្តី ដែលចាប់អារម្មណ៍ចង់បន្តការងារ និងលើកស្ទួយការងារតម្បាញសូត្រឱ្យបានគង់វង្ស ៕
 











© រក្សាសិទ្ធិដោយ thmeythmey.com