កីឡាជាតិ
ជាតិ
AFF U-16៖កម្ពុជា បើកឆាកដំបូងជួបម្ចាស់ជើងឯក២សម័យ ម៉ាឡេស៊ី
02, Aug 2022 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់អាយុក្រោម១៦ឆ្នាំកម្ពុជា ពេលកំពុងហ្វឹកហាត់នៅទឹកដីកម្ពុជា (រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមបាល់ទាត់អាយុក្រោម១៦ឆ្នាំកម្ពុជា ពេលកំពុងហ្វឹកហាត់នៅទឹកដីកម្ពុជា (រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ដោយ៖ហៀក ឆក

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ត្រូវតទល់ជាមួយម៉ាឡេស៊ី ក្នុងពានរង្វាន់បាល់ទាត់ AFF U16 CHAMPIONSHIP 2022 នៅឥណ្ឌូណេស៊ី។ ការប្រកួតពានរង្វាន់នេះ ចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២២។

 
កម្ពុជា នឹងត្រូវជួបមិត្តរួមពូលC ម្ចាស់ជើងឯក២សម័យកាលម៉ាឡេស៊ី នាកីឡដ្ឋាន Magowoharjo ក្រុងSleman ថ្ងៃទី២ ខែសីហា។ ៣ថ្ងៃបន្ទាប់ កម្ពុជាត្រូវប្រកួតជាមួយអូស្តា្រលី នាកីឡដ្ឋានSultan Agung ក្នុងខេត្តBultan និងបន្តជួប មីយ៉ាន់ម៉ា នាកីឡដ្ឋានដដែលនេះ នាថ្ងៃទី៨ សីហា។ អូស្ត្រាលី និងមីយ៉ាន់ម៉ា សុទ្ធតែធ្លាប់ឈ្នះជើងឯក២សម័យកាល ដូចគ្នា។
 


នេះជាលើកទី១១ ហើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ដែលបានចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ AFF U16 CHAMPIONSHIP។ កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះ ១លើក ក្នុងព្រឹត្តិការណ៍នេះ នាពហុកីឡដ្ឋានអូឡាំពិកក្នុងឆ្នាំ២០១៦ ។ គ្រានោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់វៀតណាម ០-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
គួរបញ្ជាក់ថា ពូលC រួមមាន កម្ពុជា អូស្ត្រាលី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី, ពូលA មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន។ ចំណែកពូលB មានថៃ ទីម័រខាងកើត ឡាវ និងព្រុយណេ។
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com