កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ ក្រុមកីឡាករបាល់ទាត់ពិការ​ចលករខួរក្បាល ចាញ់ទាំង៣ប្រកួត ប៉ុន្តែ​រកបាន១គ្រាប់លើម្ចាស់ផ្ទះ
02, Aug 2022 , 12:45 pm        
រូបភាព
ជំនួបក្រុមបាល់ទាត់ជនពិការកម្ពុជា(ខៀវ) និងឥណ្ឌូណេស៊ី(ក្រហម)
ជំនួបក្រុមបាល់ទាត់ជនពិការកម្ពុជា(ខៀវ) និងឥណ្ឌូណេស៊ី(ក្រហម)
 ដោយ៖ហៀក ឆក
 
ក្រុមបាល់ទាត់កម្ពុជាជនពិការបុរស៥ម្ខាង(ចលករខួរក្បាល) ទោះរងបរាជ័យទាំង៣ប្រកួតក៏ពិតមែនតែក្រុមអាចទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីបាន១គ្រាប់ ក្នុងជំនួបប្រកួតទី៣ របស់ខ្លួន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

 
សម្រាប់កីឡាបាល់ទាត់៥ម្ខាង (ចលករខួរក្បាល)កម្ពុជា ធ្លាប់បានចូលរួមប្រកួត៣លើករួចមកហើយ លើកដំបូងកម្ពុជាធ្លាប់បានចូលរួមប្រកួតដោយមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ និងបន្ទាប់នៅឆ្នាំ២០១៥ នាប្រទេសសិង្ហបុរី ចុងក្រោយនៅឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
 
នេះជាលើកទី៤ សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ ប្រកួតដំបូងកម្ពុជា រងបរាជ័យក្រោមថ្វីជើងមីយ៉ាន់ម៉ា ៤-០ នាកីឡដ្ឋាន UNS Stadium និងបន្តបរាជ័យក្នុងជំនួបទី២ទល់នឹងក្រុមថៃ ដោយចាញ់ក្នុងលទ្ធផល ៩-០ ហើយប្រកួតចុងក្រោយដោយចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៧-១។
 
ទោះបីបរាជ័យទាំង៣ប្រកួតក៏ពិតមែនតែកម្ពុជាអាចទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីបាន១គ្រាប់ ដែលធ្វើឲ្យក្រុមកម្ពុជាអាចបំបែកពងមាន់បានក្នុងជំនួបចុងក្រោយរបស់ខ្លួន។ កម្ពុជា សម្រេចទីបានដោយកីឡាករ អនុប្រធានក្រុម សើង ចន្តារា។
 

ខ្សែការពារកម្ពុជា (ខៀវ) ដួង សារឹទ្ធ លោតតែតបាល់ចេញពីតំបន់គ្រោះថ្នាក់ ក្នុងជំនួបទល់នឹងក្រុម ឥណ្ឌូណេស៊ី(ក្រហម)

គ្រូបង្វឹកក្រុមកីឡាបាល់ទាត់កម្ពុជា៖
១. អ៊ិម សុភ័ក្តមករា គ្រូបង្វឹក
២. ម៉ៅ វណ្ណី គ្រូជំនួយ
 
កីឡាករកម្ពុជា៖
១. អ៊ុ វណ្ណី
២. ស៊ុម ចាន់រ៉ុម
៣. តាំង សុភី
៤. ដួង សារឹទ្ធ
៥. លៅ សុផាន់ណា
៦. នួន ពេជ្រវិសាល
៧. ហេង សុភ័ក្រមុន្នីពិសិដ្ឋ
៨. ហាន លឹមហូយ
៩. សើង ចន្តារា...៕
 
 
 

Tag:
 បាល់ទាត់
 ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com