កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាហ្គេម៖កីឡាការិនី សន សាស ឈ្នះមេដាយមាសទី៣ ឱ្យកម្ពុជា កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣ សីហា ២០២២
×
ដោយ៖ ហៀក ឆក
កីឡាការការិនី សន សាស ដណ្តើមបានមេដាយមាសមួយបន្ថែមទៀតជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាទទួលបាន មេដាយសរុប៩ ។
ក្នុងវគ្គជម្រុះសន្សំពិន្ទុវិលជុំដំបូងកីឡាការិនីកម្ពុជា សន សាស បានយកជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ (១-0, ១-០, ០-១, ១-០) និងបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីមួយទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣ (១-០, ៣-០, ១-០, ២-០)។
បញ្ចប់ការប្រកួតកីឡាការិនីកម្ពុជា សន សាស ទទួលមេដាយមាសលើប្រភេទវិញ្ញាសាប៊ូស្យា និងម្ចាស់ផ្ទះឥណ្ឌូណេស៊ីកីឡាការិនី Gischa Zayana ទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី Febriyanti Vani Rahmadhani។
គួបញ្ជាក់ថា នេះជាមេដាយមាសទី៣ សម្រាប់កម្ពុជា ។ មេដាយមាសទី១ បានពីកីឡាបាល់បោះជិះរទេះជាក្រុម៣ទល់៣ និងមេដាយមាសទី២ ដោយកីឡាការិនី វ៉ិត ចាន់ថា លើវិញ្ញាសាលោតចម្ងាយ១០០ម៉ែត្រ។ គិតមកត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជាទទួលបានមេដាយសរុប១១ ក្នុងនោះមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៣៕
Tag:
ប៊ូស្យា
អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com