កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ កីឡាការិនី ងួន រតនា រកបានមេដាយមាសទី៤ សម្រាប់កម្ពុជា លើវិញ្ញាសារត់ចម្ងាយ
03, Aug 2022 , 11:42 am        
រូបភាព
កីឡាការិនី ងួន រតនា ក្នុងកម្មវិធីបំពាក់មេដាយមាសលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ
កីឡាការិនី ងួន រតនា ក្នុងកម្មវិធីបំពាក់មេដាយមាសលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ
ដោយ៖ហៀក​ ឆក
 
កម្ពុជា ឈ្នះមេដាយមាស១បន្ថែមទៀត ដោយកីឡាការិនី ងួន រតនា លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ប្រភេទT46 ។ នេះជាមេដាយមាសទី៤សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

 
គិតត្រឹមព្រឹកនេះ កម្ពុជាឈ្នះមេដាយមាសសរុប១២ ក្នុងនោះមេដាយមាស៤ ប្រាក់៥ និងសំរឹទ្ធ៣។ មេដាយមាសទី១ លើវិញ្ញាសាកីឡាបាល់បោះនារីជិះរទេះ ៣ទល់៣ មេដាយមាសទី២ រកបានដោយកីឡាការិនី វ៉ិត ចាន់ថា លើវិញ្ញាសាកីឡាលោតចម្ងាយ។
 
ចំណែកមេដាយមាសទី៣ រកបានដោយកីឡាការិនី សន សាស លើវិញ្ញាសា ប៊ូស្យា និងមេដាយមាសទី៤ ដោយកីឡាការិនី ងួន រតនា លើវិញ្ញាសា រត់ចម្ងាយ១៥០០ម៉ែត្រ ប្រភេទT46៕


កីឡាការិនី ងួន រតនា ក្នុងពិធីទទួលមេដាយមាសលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ


Tag:
 រត់ចម្ងាយ
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com