ជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ត្រូវបានព្រះមហាក្សត្យប្រកាសដាក់ឲ្យប្រើប្រាស់់
07, Aug 2022 , 3:29 pm        
រូបភាព
ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ រូបពីក្រសួងព័ត៌មាន
ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ រូបពីក្រសួងព័ត៌មាន
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលធ្វើវិសោធនកម្មលើកទី១០ ត្រូវបានព្រះ​មហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់។  នេះបើតាមព្រះរាជក្រម ចេញថ្ងៃទី៦ សីហា ឆ្នាំ២០២២។


 
សេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ មានមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី ត្រូវ​បានផ្ដួចផ្ដើមធ្វើវិសោធនកម្មឡើងដោយរដ្ឋាភិបាល។ ហើយការសម្រេចប្រកាសដាក់ឲ្យប្រើប្រាស់ ធ្វើឡើងក្រោយ ព្រឹទ្ធសភាប្រជុំអនុម័តកាលពីថ្ងៃទី៥សីហា ក្រោមសំឡេង៥៧លើ៥៧សំឡេងក្នុងព្រឹទ្ធសភា។ 
 
សូមជម្រាបថា ការកែប្រែរដ្ឋធម្មនុញ្ញនេះ ត្រូវបានរដ្ឋសភាអនុម័តក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មក សេចក្ដីព្រាងនេះ ត្រូវបានព្រឹទ្ធសភា ផ្ដល់យោបល់ឯកភាពទាំងស្រុងក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៤ កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២២។
 
ការកែរដ្ឋធម្មនុញ្ញលើកទី១០នេះ រៀបចំឡើងក្នុងគោលបំណងធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដំណើរការទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។ លើសពីនេះ ធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ នេះបើតាមការអះអាងរបស់ រដ្ឋមន្រី្តក្រសួងយុត្តិធម៌នាពេលកន្លងមក៕
 

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com